ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ជំរុញអ្នកវិនិយោគសាងសង់ផ្ទះតម្លៃសមរម្យសម្រាប់លក់ឱ្យកម្មករ
ស្របពេលដែលកំណើនរោងចក្រសហគ្រាសកើនឡើងច្រើននៅខេត្តកំពង់ស្ពឺ ធ្វើឱ្យមានតម្រូវការកម្លាំងពលកម្មកើនឡើងច្រើនផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃកម្លាំងពលកម្មនេះ តម្រូវការកន្លែងស្នាក់នៅកំពុងខ្វះខាត ដែលទាមទារឱ្យមានការអភិវឌ្ឍសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់លក់ឱ្យកម្មករ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអ្នកវិនិយោគសាងសង់បុរី ឬផ្ទះសម្រាប់កម្មករ ដោយលក់ ឬជួលក្នុងតម្លៃសមរម្យ ខណៈដែលបច្ចុប្បន្នកំណើនកម្មករនៅក្នុងខេត្តជាច្រើន កំពុងខ្វះកន្លែងស្នាក់នៅ។
លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់កម្ពុជាថ្មី ដូច្នេះថា« នៅពេលដែលដំណើរការរោងចក្រវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប កើនឡើង យើងក៏ជំរុញឱ្យមានការសាងសង់ហេដ្ឋរចនាសម្ព័ន្ធទឹក ភ្លើង បុរី ផ្ទះស្នាក់នៅសម្រាប់កម្មករ កម្មការិនី ឱ្យដើរទន្ទឹមគ្នាផងដែរ»។

តាមរយៈកំណើននៃការបង្កើតរោងចក្រសហគ្រាស នៅខេត្តកំពង់ស្ពឺ បានផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ពលរដ្ឋនៅក្នុងតំបន់។ ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ អាចមកធ្វើការនៅខេត្តកំពង់ស្ពឺ ខណៈដែលរោងចក្រសហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាពថា នៅដើមឆ្នាំ ២០២៣នេះ មានរោងចក្រប្រមាណ ៧១ បានបិទទ្វារ មានកម្មករ-កម្មការិនីជាង ៣២០០០នាក់ ក្នុងនោះ ស្រ្តី ២៦០០០នាក់។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅខេត្តកំពង់ស្ពឺឯណោះ មានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការងារឱ្យយកចិត្តទុកដាក់ដើម្បីធានាឱ្យពលរដ្ឋ ជាពិសេសស្រ្តីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


