កីឡា
ប្រមុខបាល់ទាត់កម្ពុជា ៖ សហព័ន្ធត្រៀមខ្លួនរួចរាល់ និងគ្មានខ្វះខាតសម្រាប់ស៊ីហ្គេម ២០២៣ ឡើយ
លោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ជាង ១០ ឆ្នាំមកហើយ ខណៈមកទល់ពេលនេះ គឺបានត្រៀមរួចរាល់ គ្មានអ្វីខ្វះខាតនោះទេ តែអ្វីដែលខ្វះខាត គឺរង់ចាំតែចប់ការប្រកួត ៩០ នាទីប៉ុណ្ណោះ ថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងទទួលបានលទ្ធផលបែបណា?។ ការលើកឡើងនេះ ក្រោយបញ្ចប់មហាសន្និបាតលើកទី ១៧ របស់សហព័ន្ធ កាលពីថ្ងៃទី ១១ ខែមីនាម្សិលមិញ នៅសណ្ឋាគារហ្គាឌិនស៊ីធី។

លោកមានប្រសាសន៍ថា ការត្រៀមស៊ីហ្គេម មិនមែនទើបត្រៀមនោះទេ តែសហព័ន្ធបានត្រៀមតាំងពីឆ្នាំ ២០១០ តាមរយៈការកសាង និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តរៀបចំការប្រកួតអន្តរជាតិនានា ក្រោមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីកម្ពុជា»។

លោកនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដោយសារមើលឃើញពីអំណោយផល ក្នុងនាមប្រទេសទើបទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ក៏ដូចជាក្នុងនាមប្រទេសទើបមានការអភិវឌ្ឍ និងរីកចម្រើនផ្នែកកីឡាបាល់ទាត់ ទើបសហព័ន្ធបានសម្រេចស្នើសុំគណៈកម្មការរៀបចំការប្រកួត កំណត់យកអាយុក្រោម ២២ ឆ្នាំ សម្រាប់ដាក់ក្នុងកម្មវិធីប្រកួតបាល់ទាត់ផ្នែកបុរស នៃកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ។

លោកបន្តថា «ពិតហើយថា ក្នុងពេលយើងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍ បណ្ដាប្រទេសផ្សេងៗ ក៏គេមានការអភិវឌ្ឍដែរ ហើយគេមានធនធានច្រើនជាងកម្ពុជា គេមានសន្តិភាពមុនកម្ពុជា។ នេះគឺជាការប្រកួតប្រជែងមួយ ដែលគេក៏រត់ យើងក៏រត់ តែគេរត់មុនយើងទៀត។ អ៊ីចឹងបញ្ហានេះ ខ្ញុំនិយាយនេះ មិនមែនខ្លាចចំពោះការប្រកួតទេ ព្រោះកីឡាអត់មាននិយាយរឿងខ្លាចទេ ទាល់តែចប់ ៩០ នាទី ទើបដឹងអ្នកឈ្នះ-ចាញ់»។

យ៉ាងណាក៏ដោយ ទាំងគ្រូ មន្ត្រី និងកីឡាករ ពិសេសការប្ដេជ្ញាចិត្តរបស់សហព័ន្ធ តាមការប្រគល់ភារកិច្ចរបស់ NOCC ធ្វើយ៉ាងម៉េចឲ្យបាល់ទាត់នេះ ឆ្លងផុតវគ្គជម្រុះក្នុងពូល ដើម្បីឡើងមកលេងវគ្គ ៤ ក្រុម។ នេះគឺគោលដៅ ប៉ុន្តែសហព័ន្ធ បានដាក់ចេញនូវគោលដៅ មិនមែនត្រឹមតែចាញ់តិចទេ គឺចង់ឈ្នះដណ្ដើមយកពានរង្វាន់(មេដាយ)តែម្ដង តែធ្វើបាន ឬមិនបាន គឺអាស្រ័យនៅលើការជាក់ស្ដែង។ លោកប្រធានសហព័ន្ធបន្ថែម។

ប្រធានសហព័ន្ធដដែលបានសង្កត់ធ្ងន់ថា «ដូច្នេះនៅពេលនេះ ការប្រកួតអត់ទាន់ចាប់ផ្ដើម យើងអត់ទាន់អាចនិយាយបានថា យើងខ្លាំងប៉ុនណាទេ។ តែការត្រៀមរៀបចំ គឺយើងបានត្រៀមរៀបចំគ្រប់បែបយ៉ាងទាំងអស់ គ្មានខ្វះអ្វីទេ សម្រាប់កីឡាបាល់ទាត់។ ខ្វះនោះ គឺរង់ចាំតែចប់ការប្រកួត ៩០ នាទី តើលទ្ធផលយើងឈ្នះ ឬក៏យើងចាញ់តែប៉ុណ្ណោះ។ រីឯការត្រៀមរៀបចំផ្សេងៗទៀត គឺសហព័ន្ធ អត់មានអ្វីខ្វះទៀតទេ»។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទាត់ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី ២៩ ខែមេសា តទៅ ពោលគឺមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?