ព័ត៌មានជាតិ
មកដល់ថ្ងៃនេះ ខេត្តបន្ទាយមានជ័យ ទទួលពលករខ្មែរប្រមាណ៤.០០០នាក់ ដើម្បីធ្វើចត្តាឡីស័ក
មណ្ឌលចត្តាឡីស័កទាំង១៣ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើចត្តាឡីស័កពលករខ្មែរប្រមាណ៤.០០០នាក់ បានចូលពិនិត្យ តែក្នុងនោះមាន១.០០០នាក់ បានចេញទៅផ្ទះវិញហើយ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃអស់ហើយ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ នៅផ្លូវជាតិលេខ៥៦ ក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ភូមិកងវ៉ាសង្កាត់ កំពុងស្វាយនិងមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេច ឪ ក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី បានបន្តឲ្យដឹងទៀតថា ចំពោះមុខ ក្រុមការងារនៃគណៈកម្មការ បាននិងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីដ-១៩និងធ្វើចត្តាឡីស័ក ចំពោះអ្នកវិជ្ជមានកូវីដ-១៩ចំនួន២០នាក់ បានបញ្ជូនទៅសម្រាកថែទាំនិងព្យាបាលសុខភាព នៅកន្លែងផ្សេង។ លោក អ៊ុំ រាត្រី បានបន្តឲ្យដឹងទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារនិងសួរសុខទុក្ខពលករ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលខ្លះនៃខេត្តជាប់បណ្តោយព្រំដែនកម្ពុជា ថៃ។


ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ ដែលមានច្រើននិងគ្រប់គ្រង ចាត់ចែងបានល្អប្រសើរជាងគេផងដែរ។ លោក អ៊ុំ រាត្រី បានបន្តឲ្យដឹងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកកំពុងយកចិត្តទុកដាក់ខិតខំបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ បានល្អនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកបានផ្តល់កម្លាំងចិត្តនិងផ្តល់កម្លាំងចិត្តដល់បងប្អូនពលករឲ្យគោរពវិន័យនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានឆាប់វិលត្រឡប់ទៅផ្ទះសម្បែង ហើយក្លាយជាកម្លាំងពលកម្មដ៏រឹងមាំ មានសុខភាពល្អសម្រាប់កសាងជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនថែមទៀត៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ត្រឹម ៤៨ ម៉ោងចុងក្រោយ តុល្យភាពអ្នកឆ្លងកូវីដកើនឡើងដល់ ២៨ នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


