ព័ត៌មានជាតិ
ឆ្នេរប៉ាក់ខ្លង ខេត្តកោះកុង ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត តែមិនសូវមានភ្ញៀវទេសចរច្រើនទៅលេង
ខេត្តកោះកុង ជាខេត្តដែលសម្បូរដោយធនធានធម្មជាតិយ៉ាងសម្បូរបែប និងជាទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ។ ខេត្តកោះកុង មានរមណីយដ្ឋានជាច្រើន រួមមាន ឧទ្យានជាតិ តំបន់ព្រៃកោងកាង ភ្នំ កោះ និងឆ្នេរសមុទ្រ។ តែក្នុងនោះ ឆ្នេរសមុទ្រមួយកន្លែងហាក់មានភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនទេ នោះ គឺឆ្នេរប៉ាក់ខ្លង។

ឆ្នេរប៉ាក់ខ្លង គឺជាឆ្នេរសមុទ្រដែលមានទេសភាពដ៏ស្រស់ត្រកាលប្រកបដោយបរិយាកាសល្អ មានខ្យល់បរិសុទ្ធ ដែលជាទីលំហែដ៏ទាក់ទាញសម្រាប់អ្នកទេសចរ។ ឆ្នេរប៉ាក់ខ្លង មានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឆ្នេរប៉ាក់ខ្លង ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនប៉ុន្មាននោះឡើយ។ អាជីវករនៅតំបន់ឆ្នេរមួយនេះ បានឲ្យដឹងថា៖ «នៅថ្ងៃធម្មតា និងថ្ងៃចុងសប្ដាហ៍ គឺមានមនុស្សមកលេងនៅឆ្នេរប៉ាក់ខ្លងតិចតួចបំផុត ប៉ុន្តែ បើក្នុងឱកាសបុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យអុំទូក ជាពិសេសថ្ងៃឆ្លងឆ្នាំសកល ក៏ដូចជាថ្ងៃឈប់សម្រាកនៃព្រឹត្តិការណ៍ផ្សេងៗទើបមានប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្តនៅឆ្នេរនេះចំនួនច្រើន»។

អាជីវករនៃតំបន់ឆ្នេរប៉ាក់ខ្លង បានសំណូមពរ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឲ្យបានច្រើនបន្ថែមទៀតនៅឆ្នេរសមុទ្រប៉ាក់ខ្លង ដើម្បីជួយជំរុញឲ្យមានការបង្កើនទេសចរណ៍ក្នុងតំបន់នោះ ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលក្នុងមូលដ្ឋាន។
គួរជម្រាបថា រមណីយដ្ឋានក្នុងខេត្តកោះកុង រួមមាន រមណីយដ្ឋានប្រវត្តិសាស្ត្រចេតិយឃុនឆាងឃុនផែន រមណីយដ្ឋានធម្មជាតិពាមក្រសោប រមណីយដ្ឋានកោះស្ដេច ឆ្នេរនេសាទ ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង កោះកុងក្រៅ កោះស្មាច់ តំបន់អេកូទេសចរណ៍អារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត ទឹកធ្លាក់តាតៃ និងស្ទឹងពពក រួមទាំងកន្លែងកម្សាន្តជាច្រើនទៀត៕




ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


