កីឡា
ក្រុមបាល់ទាត់នារីស្នើ FIFA ដាក់កញ្ចប់ថវិកាបាល់ទាត់ World Cup នារីស្មើគ្នាដូចបុរស
សហជីពកីឡាករបាល់ទាត់អាជីពពិភពលោក (FIFAPro) និយាយថាខ្លួនបានផ្ញើលិខិតដែលចុះហត្ថលេខាដោយកីឡាករជម្រើសជាតិនារីចំនួន ១៥០ នាក់ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីទាមទារប្រាក់រង្វាន់ពាន FIFA World Cup ស្មើគ្នាដូចបុរស។

FIFPro បានបញ្ជាក់ថា លិខិតដែលស្នើសុំឱ្យមានការយកចិត្តទុកដាក់ស្មើៗគ្នា និងលក្ខខណ្ឌសម្រាប់ក្រុមនារី ដែលលេងក្នុងការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ ត្រូវបានផ្ញើទៅកាន់ស្ថាប័នគ្រប់គ្រងកីឡាអន្តរជាតិក្នុងខែតុលា ពោលគឺមួយខែមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស នៅប្រទេសកាតា។
ការប្រកួតបាល់ទាត់ពិភពលោកនារី (FIFA Women’s World Cup) ត្រូវបានកំណត់សម្រាប់រដូវក្តៅនេះ ដែលធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ រួមគ្នា។
«យើងអាចបញ្ជាក់ថាលិខិតដែលបានចុះហត្ថលេខាដោយកីឡាការិនី ១៥០នាក់មកពីក្រុមជម្រើសជាតិនៅគ្រប់ទ្វីបទាំងអស់ត្រូវបានផ្ញើទៅ FIFA ក្នុងខែតុលា។ កីឡាការិនីទាំងនេះកំពុងស្វែងរកលក្ខខណ្ឌសមធម៌មុនព្រឹត្តិការណ៍ FIFA Women’s World Cup 2023។ FIFPRO បច្ចុប្បន្នកំពុងចរចាជាមួយ FIFA ក្នុងនាមកីឡាការិនីទាំងនេះ។» FIFPro បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

FIFPro បាននិយាយថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបន្ថែមបានទេ ដោយសារការចរចាកំពុងបន្ត។ ឈ្មោះកីឡាករដែលបានចុះហត្ថលេខាលើលិខិតនោះក៏មិនអាចបង្ហាញបានដែរ។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ FIFA ក្នុងការធ្វើឱ្យប្រាក់រង្វាន់សម្រាប់ការប្រកួតទាំងពីរនេះកាន់តែមានភាពស្មើគ្នា។
អាហ្សង់ទីនរកបាន ៤២លានដុល្លារសម្រាប់ការឈ្នះការប្រកួត World Cup ផ្នែកបុរសនៅកាតាក្នុងចំណោមប្រាក់រង្វាន់ ៤៤០ លានដុល្លារ។ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិនារីរបស់សហរដ្ឋអាមេរិក បានឈ្នះប្រាក់រង្វាន់ចំនួន ៤ លានដុល្លារ ពីប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារសម្រាប់ការប្រកួត World Cup នារីកាលពីឆ្នាំ២០១៩ នៅប្រទេសបារាំង។ ប្រាក់រង្វាន់សម្រាប់ការប្រកួតស្ត្រីនៅរដូវក្តៅនេះមិនត្រូវបានកំណត់ទេ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា មានការបង្កើនចំនួនក្រុមដល់ ៣២ ដែលកើនឡើងពី ២៤ ក្រុមនៅក្នុងប្រទេសបារាំង។ ការប្រកួតឆ្នាំ២០១៩ បានទាក់ទាញអ្នកទស្សនាការចាក់ផ្សាយទូទាំងពិភពលោកដែលមានអ្នកមើលច្រើនជាង ១ ពាន់លាននាក់៕
ប្រភព៖ skysports.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


