ព័ត៌មានអន្ដរជាតិ
ប្រទេសណាតូមួយទៀតប្រកាសផ្ដល់យន្តហោះចម្បាំង MiG-29 ចំនួន ១៣ គ្រឿងឲ្យ អ៊ុយក្រែន
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់ប្រទេសស្លូវ៉ាគី បានអនុម័តលើការបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន ១៣ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។

លោក Heger បាននិយាយថា “ជំនួយយោធារបស់ស្លូវ៉ាគី ជាពិសេសយន្តហោះចម្បាំង MiG-29 នឹងជាខែលប្រយុទ្ធដ៏សំខាន់មួយទៀតដើម្បីធានាដល់អ៊ុយក្រែន អាចការពារខ្លួនឯង និងអឺរ៉ុបទាំងមូលប្រឆាំងនឹងរុស្ស៊ី” ។
ទន្ទឹមនោះ ការប្រកាសរបស់ប្រទេសសមាជិកអង្គការណាតូមួយនេះបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសប៉ូឡូញប្រកាសនឹងបញ្ជូនយន្តហោះចម្បាំងសម័យសូវៀតដូចគ្នានេះចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានោះដែរ អនុប្រធានសភាអ៊ុយក្រែន លោកស្រី Olena Kondratyuk បានសម្ដែងក្ដីសង្ឃឹមថា ប្រទេសលោកខាងលិចជាច្រើនផ្សេងទៀត ក៏នឹងធ្វើតាមប៉ូឡូញ និងស្លូវ៉ាគីផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជាង ១ ឆ្នាំហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


