ព័ត៌មានអន្ដរជាតិ
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ។

តុលាការនៅទីក្រុងឡាអេបាននិយាយកាលពីថ្ងៃសុក្រថា តុលាការមានអង្គហេតុសមហេតុផលដើម្បីចោទលោក ពូទីន ឲ្យទទួលខុសត្រូវចំពោះការនិរទេស និងការផ្ទេរកុមារជាង ១៦,០០០ នាក់ដោយខុសច្បាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅប្រទេសរុស្ស៊ី ។
ICC និយាយថា ចៅក្រមក៏បានចេញដីកាចាប់ខ្លួនលោកស្រី Maria Alekseevna Lvova-Belova ស្នងការប្រធានាធិបតីរុស្សីទទួលបន្ទុកសិទ្ធិកុមារផងដែរ ដោយលោកស្រីប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នានឹងលោក ពូទីន ផងដែរ ។

ប្រធាន ICC លោក Piotr Hofmanski បាននិយាយថា “តាមច្បាប់អន្តរជាតិ ការបញ្ជូន ឬផ្ទេរជនស៊ីវិលពីទឹកដីដែលពួកគេកំពុងរស់នៅទៅកាន់តំបន់ផ្សេងទៀត គឺត្រូវបានហាមឃាត់ និងខុសច្បាប់ ដោយសារតែកុមារទទួលបានការការពារយ៉ាងពិសេសក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានសរសេរនៅលើបណ្ដាញ Twitter ថា “ប្រសិនបើលោក ពូទីន ចាកចេញពីប្រទេសរុស្ស៊ីពេលណានោះ គាត់នឹងត្រូវចាប់ និងប្រគល់ខ្លួនទៅកាន់ ICC តែម្ដង ហើយលោកក៏បានថ្លែងអំណរគុណចំពោះ ICC ផងដែរចំពោះសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រនេះ” ។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅសេចក្ដីសម្រេចរបស់ ICC ថាជា “ការខឹងសម្បារ និងមិនអាចទទួលយកបានទេ ហើយសេចក្ដីសម្រេចក្ដីបែបនេះ គឺចាត់ទុកជាមោឃៈនៅក្នុងលក្ខខណ្ឌនៃប្រព័ន្ធច្បាប់របស់រុស្ស៊ី” ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយល់ឃើញថា ឱកាសនៃការចាប់ខ្លួនលោក ពូទីន គឺមានកម្រិតទាបខ្លាំងណាស់ ហើយទោះបីជាប្រទេស និងដែនដីចំនួន ១២៣ ជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមក៏ដោយ ក៏រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


