Connect with us

ជីវិតកម្សាន្ដ

ឯម រៀម សូមឱ្យអ្នករិះគន់​បំភ្លេចរឿងអាវចេញដើមទ្រូងងាកមកគិតពី​ព្រឹត្តិការណ៍ថ្នាក់ជាតិ SEA GAME វិញ

បានផុស

នៅ

ខណ:ដែលការរិះគន់ និងមតិវែកញែកនៅតែបន្តកើតមានឡើងសម្រាប់ខ្លួនយ៉ាងណាក្តី តែអ្នកច្នៃម៉ូ ដ៏ល្បីឈ្មោះលោក ឯម រៀម ចេញមុខមកម្តងនេះបានស្នើរសុំចិត្តមហាជនសូមបញ្ចប់រឿងអាវចេញដើមទ្រូងរបស់លោក ដោយបង្វែរនិយាយ​អំពីព្រឹត្តិការណ៍ថ្នាក់ជាតិនៃការបើក”SEA GAME វិញ ទើបមានប្រយោជន៍ល្អជាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯម រៀម បានបញ្ចេញខ្លឹមសារដោយលើកឡើងថា «សុំចិត្តបងប្អូនដែលស្រឡាញ់និងចូលចិត្ត ឯម រៀម សូមរក្សាសេចក្តីថ្លៃថ្នូរ និងសូមបញ្ចប់រឿងអាវចេញដើមទ្រូងរបស់ខ្ញុំ ជាពិសេសបងប្អូន អ្នកសារព័ត៌មានសូម​និយាយអំពីព្រឹត្តិការណ៏ថ្នាក់ជាតិនៃការបើក SEA GAME វិញល្អជាងរឿងអាវរបស់ខ្ញុំព្រោះពេលវេលាកាន់តែខើច ។

លោក ឯម រៀម បន្តទៀតថា ពេលនេះក្រុមការងារមមាញឹករួមទាំងអ្នកច្នៃម៉ូតជាច្រើនផ្សេងទៀត ទាំងបងប្អូនប៉ូសីស ទាហា និងប្អូនៗ សិស្សានុសិស្សក្រុមសិល្បៈ តារាបង្ហាញម៉ូត Missនិង Miss Queen ជាពិសេសបងប្អូនកងទ័ព ២០២៣នាក់ ដែលកំពុងហាត់សមក្បាច់គុន យុទ្ធគុនទ្វា៨ ដើម្បីសម្តែង សម្រាប់ថ្ងៃបើក SEA GAMES ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣។

គួររម្លឹកថា អ្នកច្នៃម៉ូដល្បីឈ្មោះគឺលោក ឯម រៀម មុននេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន​ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានតុបតែងខ្លួនប្លែក និងសិចស៊ីទៅចូល​រួមក្នុងកម្មវិធីធំមួយ ដែលមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗ ជាច្រើននាក់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម