Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី (មានវីដេអូ)

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃអង្គារទី២៨ខែមីនាថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវរំលាយដោយសារខកខានក្នុងការចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយយោធា។

ទូរទស្សន៍រដ្ឋ MRTV ផ្សាយថា ក្នុងចំណោមគណបក្សដែលមានស្រាប់ចំនួន៩០ មានតែ ៥០បក្សប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំចុះឈ្មោះឡើងវិញក្រោមច្បាប់ថ្មីនេះ ខ​ណៈគណបក្សនៅសេសសល់នឹងត្រូវរំលាយចាប់ពីថ្ងៃពុធទៅ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី បានចូលរួមបង្កើតគណបក្ស NLD ក្នុងឆ្នាំ១៩៨៨ ហើយទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩០។

មកដល់ឆ្នាំ២០២០ គណបក្ស NLD​ បានឈ្នះឆ្នោតម្តងទៀត ប៉ុន្តែនៅឆ្នាំ២០២១ យោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ជាមួយនឹងការអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដែលជាហេតុកាត់ផ្តាច់ប្រទេសនេះពីលទ្ធិប្រជាធិបតេយ្យរយៈពេល១០ឆ្នាំ និងធ្វើឲ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចល។

ក្នុងខែមករាឆ្នាំ២០២៣ យោធាបានទុកពេលពីរខែ ឲ្យគណបក្សនយោបាយទាំងឡាយ ដើម្បីចុះឈ្មោះឡើងវិញនៅក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹងដែលសរសេរដោយយោធា មុនពេលការបោះឆ្នោតថ្មីដែលខ្លួនសន្យាថានឹងរៀបចំ ប៉ុន្តែគូប្រជែងរបស់ខ្លួននិយាយថា ការបោះឆ្នោតនោះនឹងមិនសេរី ឬគ្មានយុត្តិធម៌ឡើយ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តុលាការ មីយ៉ាន់ម៉ា បិទបញ្ចប់សវនាការសម្រេចឲ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម