បច្ចេកវិទ្យា
មនុស្សយន្ត AI កំពុងដណ្ដើមការងារប្រហែល ៣០០ លានពីមនុស្ស
យោងតាមរបាយការណ៍របស់ធនាគារវិនិយោគ Goldman Sachs បានឲ្យដឹងថាបញ្ញាសិប្បនិម្មិត (AI) អាចធ្វើការពេញម៉ោងជំនួសមនុស្សជាង ៣០០ លាននាក់ ហើយ Generative AI ថែមទាំងចេះបង្កើតមាតិកាដែលមិនអាចបំប្លែងពីការងារមនុស្សផងដែរ ដូច្នេះគេចាត់ទុកវាជាការរីកចម្រើនដ៏សំខាន់ ។

វាអាចជំនួសការងារមួយភាគបួននៃការងារនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ជាពិសេសអាចបង្កើនតម្លៃសរុបប្រចាំឆ្នាំនៃទំនិញនិងសេវាកម្មដែលផលិតទូទាំងពិភពលោកបាន ៧ ភាគរយឯណោះ ។

រដ្ឋាភិបាលមានបំណងជំរុញការវិនិយោគលើ AI នៅចក្រភពអង់គ្លេស ដោយជំរុញផលិតភាពក្នុងសេដ្ឋកិច្ចហើយធានាដល់សាធារណជនអំពីផលប៉ះពាល់របស់វាទៀតផង ។ “យើងចង់ប្រាកដចិត្តថា AI ជួយការងាររបស់យើងឲ្យកាន់តែប្រសើរឡើង មិនមែនដណ្ដើមឡើយ” អ្នកស្រីលេខាធិការបច្ចេកវិទ្យា Michelle Donelan មានប្រសាសន៍ ។

ប្រសិនបើ generative AI មានលក្ខណៈដូចជាការរីកចម្រើននៃព័ត៌មានបច្ចេកវិទ្យាពីជំនាន់មុន របាយការណ៍សន្និដ្ឋានថាវាអាចកាត់បន្ថយការងារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI ម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ គួរតែមានពេលនេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


