Connect with us

បច្ចេកវិទ្យា

អត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI​ ម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ គួរតែមានពេលនេះ

បានផុស

នៅ

សព្វថ្ងៃនេះ ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃបច្ចេកវិទ្យារីកចម្រើន ឥតកំណត់។ បច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត (AI) បានដើរតួនាទីយ៉ាងច្បាស់លាស់ នៅ​ក្នុងគ្រប់វិស័យ​សេដ្ឋកិច្ច និងឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​ឧស្សាហកម្មណាមួយដែរ ឧស្សាហកម្មទេសចរណ៍តែងតែ​មានឆន្ទៈក្នុងការទទួលយក​បច្ចេកវិទ្យាឌីជីថលថ្មីៗ ពោលគឺឧស្សាហកម្មទេសចរណ៍​ ក៏កំពុងទាញយកអត្ថប្រយោជន៍​ពីបច្ចេកវិទ្យា AI ដែល​មិន​ត្រឹម​តែផ្តល់អត្ថប្រយោជន៍ប្លែកពីគេប៉ុណ្ណោះទេ ដែលវាផ្តល់​ជូន​អ្នក​ផ្តល់​សេវាកម្ម​កាន់តែប្រសើរឡើង។

អត្ថប្រយោជន៍​នៃ AI នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ម្ចាស់អាជីវកម្មគួរដឹង ៖

១ ជួយអ្នករៀបចំផែនការធ្វើដំណើររបស់អ្នក

នេះ​បើ​តាម​របាយការណ៍​ទីផ្សារ៣០ ភាគរយ​នៃ​អ្នកធ្វើ​ដំណើរ​ប្រើប្រាស់​ស្មាតហ្វូន ឬ​ប្រព័ន្ធ​កម្មវិធី​ដើម្បីរៀបចំផែនការ​ធ្វើដំណើរ ជាមួយនឹង ៥០ ភាគរយនៃអ្នកទេសចរ​ មិន​ព្រួយ​បារម្ភ​អំពី​ការធ្វើដំណើរ។ ដោយសារតែនៅលើស្មាតហ្វូនរបស់ពួកគេមានកម្មវិធីធ្វើដំណើរដ៏ឆ្លាតវៃ។ ការណែនាំពួកគេ​តាមដំណើរ កម្មវិធីដែលដំណើរការដោយ AI អាចរៀបចំផែនការ​អ្វីក៏ដោយដែល​វាត្រូវការ។ នេះបាននាំ​ឲ្យ​ប្រតិបត្តិករទេសចរណ៍វិនិយោគលើ AI សម្រាប់ការណែនាំ​អំពីការធ្វើដំណើរ និងផ្តល់សេវាកម្មផ្ទាល់ខ្លួនដល់អតិថិជនរបស់ពួកគេ។ លើសពីនេះ សេវាកម្មឥតគិតថ្លៃដូចជាអាហារ និងភេសជ្ជៈ បដិសណ្ឋារកិច្ច និងអ្វីៗជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនក្នុង​អំឡុងពេលស្នាក់នៅរបស់អ្នក។ AI នឹងកែលម្អសេវាកម្មរបស់អ្នក និងទាក់ទាញអតិថិជនកាន់តែច្រើន។

សម្រាប់​បទពិសោធន៍អតិថិជនកាន់តែប្រសើរ

AI កំពុងផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ អត្ថប្រយោជន៍ចម្បង​របស់វា គឺការជួយ​អ្នកធ្វើដំណើរ​តាមអ៊ីនធឺណិត។ កម្មវិធី AI ផ្ដោត​លើ​ការផ្តល់សេវាកម្ម​ដ៏គួរ​ឲ្យ​​ចាប់អារម្មណ៍ដល់អ្នកធ្វើដំណើរ។ បើប្រៀបធៀបទៅនឹងសេវាកម្មក្រៅបណ្តាញ (មនុស្ស) ដូចជា Chatbots សេវាអតិថិជនឆ្លាតវៃ 24/7 គឺ​រហ័សក្នុងការឆ្លើយសំណួរ និង​ផ្តល់​យោបល់។

៣ ជួយ​ក្នុង​ដំណើរការ​ទិន្នន័យ និង​ការ​វិភាគ

អត្ថប្រយោជន៍​នៃ AI នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ អាច​ជួយ​ក្នុង​ការប្រមូល និង​វិភាគ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ការ​វិភាគ​នេះ​មានប្រយោជន៍ក្នុងការវាយតម្លៃការពេញចិត្តរបស់អតិថិជន AI អាច​អានការពិនិត្យអតិថិជន និងវិភាគនូវអ្វីដែលអតិថិជនចង់បាន។ វាកាត់បន្ថយពេលវេលា​ដែលចំណាយ​លើការតាមដាន ការពេញចិត្តរបស់អតិថិជន និងបង្កើតឱកាសលក់កាន់តែច្រើន។

៤ ជួយបង្កើនប្រសិទ្ធភាពការងារ

អាជីវកម្មធ្វើដំណើរជាច្រើន​ប្រើប្រាស់ AI ដើម្បីឆ្លើយ​សំណួរ​របស់អតិថិជន​ ដោយ​ស្វ័យប្រវត្តិភ្លាមៗ។ ឧទាហរណ៍ AI Chatbots នៅលើក្រុមហ៊ុន​អាកាសចរណ៍​ ជួយ​អ្នក​ដំណើរ​ស្វែងរក​ជើង​ហោះហើរ​ដែល​មានតម្លៃទាប ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់​បុគ្គលិក​របស់​ពួកគេ​ ដើម្បី​ធ្វើ​កិច្ចការច្នៃប្រឌិតផ្សេងទៀត ដែលនៅតែត្រូវការដោះស្រាយ។

៥ ជួយ​ក្នុងការគ្រប់គ្រងអាជីវកម្ម

នៅពេលដែលអតិថិជនចង់ដឹងអំពីអាជីវកម្ម ពួកគេស្វែងរកព័ត៌មានតាមអ៊ីនធឺណិត ដូចជាការអានការវាយតម្លៃ ដែលមតិកែលម្អរបស់អតិថិជនតាមអ៊ីនធឺណិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគេ ក្នុងការប្រើប្រាស់សេវាកម្ម។ មតិកែលម្អអវិជ្ជមាន ក៏អាចប៉ះពាល់ដល់អាជីវកម្មផងដែរ។ AI អាចជួយអាជីវកម្មតាមដានការពិនិត្យ ឬមតិរបស់អតិថិជនដោយស្វ័យប្រវត្តិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ អាជីវកម្មអាចឆ្លើយតបទៅនឹងការពិនិត្យអវិជ្ជមាន និងវិភាគនិន្នាការទីផ្សារ រួមទាំងការវិភាគតម្រូវការអតិថិជនផងដែរ។ ជាពិសេស ជួយអាជីវកម្មឲ្យប្រសើរឡើងនូវអាជីវកម្ម ការលក់ សេវាកម្ម និងប្រាក់ចំណូលរបស់ពួកគេនៅនឹងកន្លែង។

៦ កំណត់តម្លៃថាមវន្ត

ប្រសិនបើយើងស្វែងរកជើងហោះហើរ ឬសណ្ឋាគារម្តងហើយម្តងទៀត ដើម្បីសម្រេចថា​តើត្រូវកក់ឬអត់។ អ្នកនឹងឃើញថាមានការឡើងចុះនៃតម្លៃគ្រប់ពេលវេលា។ ជារឿងធម្មតាទេ ​ដែ​លអតិថិជនមិនចូលចិត្តការបង់ប្រាក់​ខ្ពស់ ខុសពីធម្មតា។ AI នឹងក្លាយជាឧបករណ៍​ដើម្បីកំណត់​តម្លៃ​ ដោយប្រើការវិភាគទស្សន៍ទាយ។ ឧបករណ៍វិភាគតម្លៃ​របស់អ្នក​ប្រកួតប្រជែងលឿន​ជាងមុន​ និងផ្តល់តម្លៃសមរម្យដល់អតិថិជន យុទ្ធសាស្ត្របែបនេះ ​នឹងមានប្រយោជន៍​សម្រាប់អាជីវកម្ម​ ក្នុងការទាក់ទាញអតិថិជន​កាន់​តែ​ច្រើន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិតទេ គ្រាន់តែមុខងារ Voice របស់ Messenger ទូទាំងពិភពលោក កម្ពុជា យើងប្រើប្រាស់ ៥០ ភាគរយតែឯង

ចុចអាន៖មកស្គាល់ក្រុមហ៊ុនសូហ្វវែរធំជាងគេទាំង ៥ លេចធ្លោខ្លាំង នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម