ជីវិតកម្សាន្ដ
G-Dragon ក្លាយជាទូតសុឆន្ទៈថ្មីសម្រាប់ម៉ូដែលរថយន្តប្រណិត BMW “New XM”
តារារ៉េប G-Dragon សមាជិក BIGBANG ត្រូវបានគេហទំព័រ Hankyung រាយការណ៍ថា លោកគឺជាទូតសុឆន្ទៈថ្មីនៃក្រុមហ៊ុនរថយន្តប្រណិតរបស់អាល្លឺម៉ង់ BMW សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មម៉ូដែលរថយន្តស៊េរីថ្មី BMW XM ។

ជាមួយគ្នាថ្មីៗនេះ G-Dragon ក៏បានចូលរួមក្នុងកម្មវិធីសម្ពោធរថយន្ត BMW XM នៅ Gangnam ក្នុងទីក្រុង សេអ៊ូល។ រថយន្ត BMW XM ជាម៉ូដែល SAV ដែលមានសមត្ថភាពខ្ពស់បំផុត និងជាម៉ូដែលរយន្តដែលពេញនិយមបំផុតរបស់ BMW នៅពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ G-Dragon ក៏បង្ហាញពីចាប់អារម្មណ៍ចំពោះរថយន្តដែលបង្កប់អត្ថន័យថា “ខ្ញុំចូលចិត្តរថយន្តដែលបង្ហាញអត្តសញ្ញាណរបស់ខ្ញុំយ៉ាងច្បាស់ដូចជា BMW ‘New XM’ គឺឡូយ ។

ជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះ G-Dragon ក៏បានបង្ហើបថាលោកកំពុងត្រៀមខ្លួនសម្រាប់អាល់ប៊ុមខាងមុខ ដោយតារារូបនេះបាននិយាយថាលោកកំពុងស្ថិតនៅក្នុងដំណើរការនៃការបង្កើតអាល់ប៊ុមនៅឡើយ។ កាលពីដើមឆ្នាំនេះ G-Dragon បានបង្ហាញខ្លួននៅក្នុងវីដេអូមួយដែលមានចំណងជើងថា “GUERRILLA DESK: G-Division” ដើម្បីទាក់ទងជាមួយអ្នកគាំទ្រអំពីផែនការសម្រាប់សកម្មភាពរបស់លោកអំពីអាល់ប៊ុមថ្មីនៅឆ្នាំនេះ។

យ៉ាងណាមិញ G-Dragon បានចេញផ្សាយអាល់ប៊ុមចម្រៀងឌីជីថលចុងក្រោយនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ មានមានចំណងជើងថា “Kwon Ji Yong” ដែលជា EP ប្រាំ។ អាល់ប៊ុមនេះបានបង្ហាញខ្លួននៅលើកំពូលអាល់ប៊ុម Billboard World និងអាល់ប៊ុម Heatseekers របស់សហរដ្ឋអាមេរិក ហើយក៏បានឈរនៅលើកំពូលតារាង Billboard Hot Albums នៅក្នុងប្រទេសជប៉ុនផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បាត់មុខ ៣ ឆ្នាំ Kim Tae Hee វិលមកវិញចាប់ដៃគូជាមួយតួស្រីក្នុងរឿង “The Glory”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


