ជីវិតកម្សាន្ដ
បាត់មុខ ៣ ឆ្នាំ Kim Tae Hee វិលមកវិញចាប់ដៃគូជាមួយតួស្រីក្នុងរឿង “The Glory”
តារាសម្ដែង Lim Ji Yeon ដែលទទួលបានការសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់នាងជា Park Yeon Jin ក្នុងរឿង ‘The Glory’ បញ្ជាក់ថា គម្រោងបន្ទាប់របស់នាងនឹងបង្ហាញខ្លួនក្នុងរឿង ‘House with a Yard’ ជាមួយ Kim Tae Hee ។

នៅថ្ងៃទី ២៨ខែមីនា សារព័ត៌មាន Star News បានរាយការណ៍ថា ‘House with a Yard’ គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ENA ក្នុងខែមិថុនា។ កាលវិភាគលម្អិតកំពុងពិភាក្សា ហើយរឿងនេះត្រូវបានកែសម្រួលចេញពីប្រលោមលោកមួយដែលនិយាយពីស្ត្រីមេផ្ទះដ៏រីករាយ ល្អឥតខ្ចោះ ដែលមនុស្សគ្រប់គ្នាច្រណែន ស្របពេលដែល Kim Tae Hee តារាសម្តែងដ៏ល្បីល្បាញនឹងដើរតួជា Ju Ran ជាស្ត្រីដែលជីវិតសាមញ្ញត្រូវវិលវល់ក្នុងជ្រុងងងឹតមួយរកកោះត្រើយពុំឃើញ។
ទន្ទឹមនឹងនេះដែរ Im Ji Yeon នឹងដើរតួជា Sang Eun ដែលជាតួអង្គបំផ្លាញពិភពលោករបស់ Ju Ran ។ រឿងនេះសន្យាថានឹងក្លាយជាការស្វែងយល់ដ៏គួរឲ្យចាប់អារម្មណ៍នៃបទពិសោធន៍របស់មនុស្ស។ នេះជាការត្រលប់មកវិញរបស់ Kim Tae Hee នៅលើអេក្រង់នៃកញ្ចក់ទូរទស្សន៍ បន្ទាប់ពីបាត់មុខអស់រយៈពេល ៣ ឆ្នាំ ចាប់តាំងពីរឿង “Hi Bye, Mama!” របស់ tvN កាលពីឆ្នាំ២០២០៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM ច្រានចោលព័ត៌មានថា មិត្តស្រី SeHun សមាជិក EXO មានផ្ទៃពោះ
ចុចអាន៖ហេតុផល ៦ យ៉ាង ដែល IU ជាតារាចម្រៀងស្រីមានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


