ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្ម កម្ពុជា-អង់គ្លេស សម្រេចបានជាង ១២០លានដុល្លារ ត្រឹមពីរខែដើមឆ្នាំនេះ
គិតត្រឹមរយៈពេលពីរខែ ដើមឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសសម្រេចបានប្រមាណ ១២១លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈការនាំចូលពីចក្រភពអង់គ្លេសមកវិញ មានដូចជា រថយន្ត ផលិតផលចំណីសត្វ និងភេសជ្ជៈ ជាដើម។

ដោយឡែក នៅឆ្នាំ ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ កើនឡើង ២៣,៩៨ ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨ លានដុល្លារ។ ក្នុងឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញ គិតជាថវិកាចំនួនប្រមាណ ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១ លានដុល្លារ។
សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងបានចាត់ទុកចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ លោកក៏បានអរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ហើយចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារចក្រភពអង់គ្លេស ដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង៩៥ប្រទេស។

ការលើកឡើងរបស់លោក បូរ៉ា ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅកម្ពុជា (UK’s Developing Countries Trading Schemes in Cambodia) កាលពីថ្ងៃទី ២៨ មីនា។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេសផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


