ជីវិតកម្សាន្ដ
តារាសម្តែង Park Bo Gum ប្រកាសបើកគណនី Instagram ផ្ទាល់ខ្លួនជាផ្លូវការហើយ
នៅទីបំផុតតារាសម្តែង Park Bo Gum បានចាប់ផ្តើមប្រើប្រាស់ SNS ជាមួយនឹងគណនី Instagram ផ្លូវការ បើទោះជាមិនទាន់មានការបង្ហោះរូបក៏ដោយ ក៏គណនីនេះបានទាក់ទាញអ្នកតាមដានប្រហែល ២០០ ពាន់នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះ ។

គួរឱ្យចាប់អារម្មណ៍ អ្នកគាំទ្របានរកឃើញថាគណនីឈ្មោះ @bogummy ដែលជាកម្មសិទ្ធិរបស់តារាសម្តែង Park Bo Gum ត្រូវបានបើកជាផ្លូវការ ហើយគេដឹងថាគណនី Instagram តារាប្រុសរូបនេះបានបង្កើតឡើងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែត្រូវបានដាក់ក្នុងទម្រង់ឯកជន។ គណនីនេះបានបើកឹជាសាធារណៈនៅថ្ងៃទី ៣០ ខែមីនា ។
តាមរយៈគណនី Instagram របស់ Park Bo Gum ត្រូវបានគេរំពឹងថានឹងចែករំលែកនូវទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់លោក ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រក្នុងកម្រិតស្និទ្ធស្នាលជាងមុន អាស្រ័យហេតុនេះ អ្នកគាំទ្រតារាប្រុសរូបនេះមានការរំភើបចិត្តខ្លាំង ។

យ៉ាងណាមិញ តារាសម្តែង Park Bo Gumm ត្រូវបានគេស្គាល់ដោយសារតែលោកជាតួឯកក្នុងរឿងភាគល្បី ៗដូចជារឿង “Reply 1988” និងរឿង “Love in the Moonlight” ។ បន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ចយោធា Park Bo Gum ត្រូវបានគេបញ្ជាក់ថា នឹងសម្តែងក្នុងរឿងភាគខាងមុខនេះ “You Have Do ne Well” ដែលមាន IU ចូលរួមសម្តែងផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បុគ្គលិកក្រុមហ៊ុន KORAIL ត្រូវបណ្តេញចេញពីការងារ ក្រោយលួចព័ត៌មានផ្ទាល់ខ្លួនរបស់មេក្រុម BTS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


