ព័ត៌មានអន្ដរជាតិ
លូកដៃចូលកិច្ចការផ្ទៃក្នុង ពេលនេះចិន គំរាមវាយបកតបត អូស្រ្តាលី
ប្រទេសចិនបានគំរាមវាយបកតបត ប្រឆាំងនឹងអូស្ត្រាលីបន្ទាប់ពីទីក្រុងកង់បេរ៉ា បានថ្កោលទោសក្រុងប៉េកាំងចំពោះការចាប់ខ្លួនទ្រង់ទ្រាយធំលើអ្នកនយោបាយនិងសកម្មជនចំនួន៥៥នាក់ក្នុងទីក្រុង ហុងកុង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lijian Zhao បាននិយាយថា អ្នកណាដែលលូកដៃក្នុងកិច្ចការរបស់ប្រទេសចិន នឹងត្រូវរងទុក្ខ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការប្តេជ្ញាចិត្តរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើង គឺមិនអាចប្រកែកបានឡើយ ហើយយើងនឹងមិនអនុញ្ញាតឲ្យមនុស្សឬកម្លាំងណាមួយ បញ្ឈប់ដំណើរការនៃការបង្រួបបង្រួមប្រទេសចិនឡើយ”។

លោកបន្តថា “រាល់សកម្មភាពណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ចិន នឹងត្រូវបានឆ្លើយតបជាមួយនឹងការប្រឆាំងដ៏មុតមាំ ហើយនឹងមិនទទួលបានជោគជ័យឡើយ”។
ការគំរាមនេះគឺជាសកម្មភាពចុងក្រោយនៃការចោទប្រកាន់ដាក់ប្រទេសអូស្រ្តាលីថាជា “បិសាច” និង “ជ្រៀតជ្រែក” ស្របពេលគណបក្សកុម្មុយនិស្តចិន បានស្តីបន្ទោសប្រឆាំងនឹងអ្នករិះគន់លើការបង្ក្រាបផ្តាច់ការរបស់ខ្លួន។

ការគំរាមនេះបានកើតឡើងបន្ទាប់ពីទីក្រុងកង់បេរ៉ា ចូលរួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗចំនួន៣ ដើម្បីថ្កោលទោសការចាប់ខ្លួនទ្រង់ទ្រាយធំរបស់ចិនក្នុងទីក្រុងហុងកុង ដោយចោទប្រកាន់ថា ចិនបានរំលោភកាតព្វកិច្ចអន្តរជាតិដើម្បីគោរពស្វ័យភាពរបស់ទីក្រុងនេះ។
គួរបញ្ជាក់ថា ហុងកុងគឺជាអតីតទឹកដីចក្រភពអង់គ្លេសដែលច្បាប់ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានធានាដោយលក្ខខណ្ឌនៃសន្ធិសញ្ញាប្រគល់ឆ្នាំ១៩៩៧នៅពេលដែលខ្លួនប្រែក្លាយទៅជាផ្នែកមួយនៃប្រទេសចិនក្នុងឆ្នាំ២០៤៧៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន