សន្តិសុខសង្គម
Update ៖ សុំលុយមិនបាន យកកាំបិតអារ.ក សម្លាប់ម្ដាយបង្កើត ស្លាប់ក្នុងថ្លុកឈាម
ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីកូនប្រុសបង្កើតយកកាំបិតអារ.ក សម្លាប់ កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី ១ ស្ថិតក្នុងភូមិ ២៣ ក្រុម ១០៦ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះជាម្ដាយមានឈ្មោះ តយ លឿ ភេទស្រី អាយុប្រហែល ៦០ ឆ្នាំ មុខរបរផ្នែកអនាម័យនៅផ្ទះសំណាក់មួយកន្លែង ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិច្រេះ ឃុំច្រេះស្រុកមេសា ខេត្តព្រៃវែង។ ចំណែកជនដៃដល់ជាកូនមានឈ្មោះ ឈាត ឆែ ភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរលីអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅជាមួយគ្នា។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនដៃដល់ជាកូនមានជំងឺសរសៃប្រសាទជាយូរណាស់មកហើយ។ មុនកើតហេតុ ជនដៃដល់ជាកូន បានសុំលុយម្ដាយចំនួន ៣៥ ម៉ឺនរៀល តែម្ដាយមិនឲ្យ។ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនរងគ្រោះជាម្ដាយបានស្រែកឆោឡោឲ្យគេជួយ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទៅមើល ក៏ឃើញជនរងគ្រោះត្រូវកូនអារ.ក សម្លាប់ ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

បើតាមការបញ្ជាក់ពីលោកពូម្នាក់ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា កាលពីម្សិលមិញ កូនប្រុសជាជនដៃដល់ បានសុំលុយម្ដាយជាជនរងគ្រោះចំនួន ៣៥ ម៉ឺនរៀល តែម្ដាយមិនឲ្យ ដោយប្រាប់កូនថា លុយម្ដាយទិញចិញ្ចៀនអស់ហើយ ហើយនៅខ្លះទុកគ្រាន់ទៅលេងស្រុកចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
ប្រភពដដែលបានបន្តថា កូនប្រុសរបស់គាត់ដែលជាជនដៃដល់តែងតែសុំលុយម្ដាយយកទៅលេងល្បែងតាមអនឡាញជាញឹកញាប់ ហើយចាញ់អស់មកសុំទៀត ដោយថ្ងៃកើតហេតុម្ដាយមិនឲ្យ ក៏បែកសតិយកកាំបិតអារ.ក ម្ដាយដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅបន្ទប់ជួលតែម្ដង។ ភ្លាមៗ ជនដៃដល់ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិបងប្អូនចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ