ជីវិតកម្សាន្ដ
BLACKPINK អាចនឹងបន្តកុងត្រាជាមួយផលិតកម្ម YG
សមាជិកក្រុមចម្រៀងនារី BLACKPINK ទាំងបួននាក់ Jisoo, Jenny, Rosé, Lisa ត្រូវបានគេរំពឹងថាអាចនឹងបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG Entertainment ក្រោយពីផុតកិច្ចសន្យាចាស់នៅខែសីហាខាងមុខនេះ ។

យោងទៅតាមចុះផ្សាយរបស់សារព័ត៌មាន Star News នៅថ្ងៃទី ៤ សមាជិកទាំងអស់របស់ BLACKPINK ដែលកុងត្រានឹងផុតកំណត់នៅចុងខែសីហានេះ កំពុងតែពិបាកក្នុងការបន្តកុងត្រា។ ជាពិសេសមនុស្សជិតស្និទ្ធនឹងសមាជិកក្រុម BLACKPINK បានទម្លាយឲ្យដឹងថាដែលកុងត្រានៅសល់ប្រហែល ៤ ខែទៀតនឹងផុតកំណត់នោះ ដោយពួកគេមានបំណងបន្តកុងត្រាជាមួយ YG Entertainment លុះត្រាតែមានហេតុផលពិសេសមួយចំនួន ។

វាហាក់ដូចជាដំណើរការប្រគំតន្ត្រីទេសចរណ៍ពិភពលោកត្រូវបានកាត់បន្ថយ ព្រោះតែបច្ចុប្បន្ននេះ BLACKPINK កំពុងធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដ៏ធំបំផុតរបស់ក្រុមចម្រៀងស្រី K-pop ដែលមានអ្នកទស្សនាដល់ទៅ ១.៥ លាននាក់ទូទាំងពិភពលោក។ ពួកគេបានបញ្ចប់ការសម្តែង ដោយជោគជ័យនៅអាមេរិកខាងជើងចំនួន ១៤ ក្នុងទីក្រុងចំនួន ៧ និងដំណើរទេសចរណ៍អឺរ៉ុបចំនួន ១០នៅក្នុងទីក្រុងចំនួន ៧ កាលពីឆ្នាំមុន ហើយកំពុងបន្តការការប្រគំតន្ត្រីនៅអាស៊ី។

យ៉ាងណាមិញ BLACKPINK ដែលបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ មកទល់ពេលនេះមានរយៈពេលជិត ៧ ឆ្នាំ ពួកគេបានពួកគេបានបង្កើតកំណត់ត្រាដ៏អស្ចារ្យនៅលើតារាងក្រៅប្រទេសនាំមុខគេដូចជាតារាង Billboard រហូតដល់សមាជិកទាំងអស់ក្លាយជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ពិភពលោក ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


