ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធា ២.៦ ពាន់លានដុល្លារបន្ថែមទៀត ឲ្យ អ៊ុយក្រែន
រដ្ឋបាលលោក បៃដិន បានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ២.៦ពាន់លានដុល្លារ ដែលក្នុងនោះរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័ត (HIMARS) និងប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី០៤ខែមេសា។

លើសពីនេះ រដ្ឋបាលលោកបៃដិន នឹងចំណាយប្រាក់ ២.១ពាន់លានដុល្លារពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដើម្បីទិញខែលការពារដែនអាកាសបន្ថែម ក៏ដូចជាកាំភ្លើងធំ និងគ្រាប់រំសេវ រថក្រោះ ប្រព័ន្ធកាំភ្លើងត្បាល់ គ្រាប់រ៉ុកកែត និងប្រព័ន្ធប្រឆាំងរថពាសដែកសម្រាប់ទីក្រុងកៀវផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា “ថ្ងៃនេះ ក្រសួងការពារជាតិ សូមប្រកាសជំនួយផ្នែកសន្តិសុខថ្មីដ៏សំខាន់សម្រាប់ប្រទេសអ៊ុយក្រែន។ នេះរួមបញ្ចូលទាំងគ្រាប់រំសេវជាច្រើនទៀតសម្រាប់ HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក, ឧបករណ៍ស្ទាក់ចាប់ដែនអាកាស និងគ្រាប់កាំភ្លើងធំដែលអ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារខ្លួន ក៏ដូចជាប្រព័ន្ធប្រឆាំងរថពាសដែក អាវុធធុនតូច យានដឹកជញ្ជូនឧបករណ៍ធុនធ្ងន់ និងជំនួយថែទាំចាំបាច់ក្នុងការពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែននៅលើសមរភូមិ ដែលមានតម្លៃរហូតដល់៥០០លានដុល្លារ”។

អ៊ុយក្រែន ក៏នឹងទទួលបានសព្វាវុធសម្រាប់ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ (NASAMS), រ៉ាដាឃ្លាំមើលដែនអាកាសចំនួនបី, ប្រព័ន្ធរ៉ុកកែតដឹកនាំដោយឡាស៊ែរចល័ត c-UAS ចំនួន១០ និងប្រព័ន្ធកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើក៣០មិល្លីម៉ែត្រចំនួន៩ទៀតផង។
លើសពីនេះ សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែននូវឡានដឹកប្រេងចំនួន៦៩គ្រឿង និងធុងប្រេងចំនួន១០៥ធុង, រថពាសដែកចំនួន១៨គ្រឿងដើម្បីសង្គ្រោះឧបករណ៍ ប្រព័ន្ធធ្វើស្ពានពាសដែកចល័ត និងអាវុធធុនតូចចំនួន ៣៦០០ គ្រឿង រួមជាមួយនឹងគ្រាប់រំសេវអាវុធធុនតូចជាង ២៣ លានគ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី៖ ទីក្រុងកៀវ និង អាយ៉ង លោក ខាង លិច ព្យាយាម ធ្វើ គ្រប់ យ៉ាង ដើម្បី អូសបន្លាយ ជម្លោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


