ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ខណៈលោក Netanyahu គំរាមសត្រូវ
យន្តហោះអ៊ីស្រាអែល បានវាយប្រហារទីតាំងនានាទូទាំងតំបន់ហ្គាហ្សា នៅព្រឹកព្រលឹមថ្ងៃសុក្រទី០៧ខែមេសា ជាការសងសឹកចំពោះការបាញ់គ្រាប់រ៉ុកកែតសាចដូចគ្រាប់ភ្លៀង ចេញពីប្រទេសលីបង់ ខណៈភាពតានតឹងបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសលើវិហារឥស្លាម Al-Aqsa ក្នុងទីក្រុង ហ្ស៊េរុយសាឡិមក្នុងសប្តាហ៍នេះ កាន់តែពុះកញ្ជ្រោលឡើង គ្រប់គ្រងលែងបាន។
ការបំផ្ទុះបានអង្រួនតំបន់ហ្គាហ្សា ស្របពេលអ៊ីស្រាអែលនិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារគោលដៅ រួមទាំងផ្លូវរូងក្រោមដី និងកន្លែងផលិតអាវុធរបស់ក្រុមហាម៉ាស ដែលជាក្រុមឥស្លាមនិយមគ្រប់គ្រងជ្រោយភាគខាងត្បូងផងដែរ។
ការវាយប្រហារកើតឡើង ជាការឆ្លើយតបទៅនឹងការបាញ់រ៉ុកកែតពីប្រទេសលីបង់ ឆ្ពោះទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ដែលមន្ត្រីអ៊ីស្រាអែលស្តីបន្ទោសទៅលើក្រុមហាម៉ាស។
យោធានិយាយថា ក្នុងការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីឆ្នាំ២០០៦, រ៉ុកកែតចំនួន៣៤គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដែលក្នុងនោះមាន២៥គ្រាប់ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា “ការឆ្លើយតបរបស់អ៊ីស្រាអែល នៅយប់នេះនិងពេលក្រោយ នឹងធ្វើឲ្យសត្រូវភ្លឺភ្នែក”។
គួរបញ្ជាក់ថា ការវាយប្រហារឆ្លងដែន បានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង លើការវាយឆ្មក់របស់ប៉ូលិសអ៊ីស្រាអែលនៅឯបរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម ក្នុងអំឡុងខែនៃពិធីបុណ្យរ៉ាម៉ាឌន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ ប្រព័ន្ធតុលាការ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


