ព័ត៌មានជាតិ
កម្ពុជា-ថៃ ប្តេជ្ញារួមគ្នា ទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព
ខណៈពេលដែលសេក្តីព្រាងច្បាប់ ស្តីពីសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបញ្ហាការជួញដូរមនុស្សជិតបញ្ចប់នោះរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសថៃ បានសន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការទប់ស្កាត់ការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វឺរ៉េនលើសេចក្តីព្រាងចុងក្រោយនៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃនាព្រឹកថ្ងៃទី១៨ មករា នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ការធ្វើសេចក្តីព្រាងច្បាប់នេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជានិងថៃ បង្ក្រាបការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោកស្រីបានបន្តថា សេចក្តីព្រាងច្បាប់ នៃកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ រវាងកម្ពុជា និងថៃ ត្រូវបានមន្ត្រីអន្តរក្រសួងនៃប្រទេសទាំងពីរ សម្រេចព្រមព្រៀងគ្នារួចជាស្ថាពរហើយ ដោយរង់ចាំឆ្លងមតិ បន្ថែមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។
លោកស្រីបន្តទៀតថា« មិនមែនតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ដែលមានការព្រួយបារម្ភចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយខ្លាចក្រែងពួកគេរងការជួញដូរមនុស្សនេះ រដ្ឋាភិបាលថៃក៏បានគិតគូរដែរ ដោយរហូតមានការឯកភាពគ្នាធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីបង្ការពួកគាត់កុំឲ្យជួបបញ្ហាទាំងនេះ ខណៈពួកគេស្ថិតនៅមានហានិភ័យកាន់តែខ្លាំងពីពួកឱកាសនិយម ក្នុងការដែលប្រទេសទាំងពីរកំពុងជួបវិបត្តិនៃការរាតត្បាតនូវមេរោគកូវីដ១៩នោះ»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ នគរបាលខេត្តកំពង់ចាមបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១២នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


