ព័ត៌មានជាតិ
WMC រៀបចំកិច្ចពិភាក្សា រវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី ពីការលើកកម្ពស់សុវត្ថិភាព និងសេរីភាពនៃការបញ្ចេញមតិ
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ អង្គការមណ្ទលព័ត៌មានស្ត្រីកម្ពុជា ក្រោមការគាំទ្ររបស់អង្គការ UNESCO បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» សណ្ឋាគារកាំបូឌីយ៉ាណា។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកឧត្តសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តនៃអង្គការមណ្ឌលព័ត៌មានស្រ្តី (WMC) Mr.Flavio Bonetti តំណាងអង្គការយូនេស្កូប្រចាំកម្ពុជា។

ក្នុងឱកាសនេះ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តនៃអង្គការមណ្ឌលព័ត៌មានស្រ្តី (WMC) បានលើកឡើងថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែសេរីភាព នេះក៏ភ្ជាប់ជាមួយការទទួលខុសត្រូវផងដែរ។ សម្រាប់អ្នកសារព័ត៌មាន ការទទួលខុសត្រូវមានន័យថា រាយការណ៍ ប្រកបដោយវិជ្ជាជីវៈ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងមិនប្រើព័ត៌មានដើម្បីញុះញង់ អំពើហិង្សា ឬការស្អប់ខ្ពើម។ សម្រាប់មន្ត្រីអនុវត្តច្បាប់ ការទទួលខុសត្រូវមានន័យថា អនុវត្តច្បាប់ដោយសមាមាត គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងធានាថាអ្នកសារព័ត៌មានអាចបំពេញភារកិច្ចដោយសុវត្ថិភាព ស្របតាមច្បាប់ និងក្រមវិជ្ជាជីវៈ។
លោកស្រីបានបន្តថា នគរបាល និងអ្នកសារព័ត៌មានស្ត្រីមានភារកិច្ចខុសគ្នា ប៉ុន្តែទាំងពីរបានបម្រើផលប្រយោជន៍សាធារណៈដូចគ្នា។ លោកស្រីថា នគរបាលមានតួនាទីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងអនុវត្តច្បាប់ដោយយុត្តិធម៌។ អ្នកសារព័ត៌មានមានតួនាទីស្វែងរក ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និងមានការទទួលខុសត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមានព័ត៌មានសម្រាប់ចូលរួមក្នុងជីវភាព សង្គម និងការអភិវឌ្ឍប្រទេស។ ដូច្នេះតួនាទីទាំងពីរនេះ មិនមែនជាតួនាទីប្រឈមមុខគ្នាទេ ប៉ុន្តែជាតួនាទីដែលអាចបំពេញគ្នានៅពេលដែលភាគីទាំងពីរគោរពដែនកំណត់ និងការទទួលខុសត្រូវរបស់គ្នាទៅវិញទៅមក។

សូមជម្រាបថា ក្រោមការគាំទ្ររបស់អង្គការ UNESCO អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល និងកិច្ចពិភាក្សារវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មានស្ត្រីចំនួន លើក ចាប់ពីឆ្នាំ២០២៣មក នៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងរាជធានីភ្នំពេញ។
តាមរយៈកម្មវិធីនេះ មន្ត្រីនគរបាល ចំនួន ១៦៥នាក់ ក្នុងនោះស្ត្រី ៨៨នាក់ និងបុរស ៧៧នាក់ បានទទួលការបណ្តុះបណ្តាលអំពីតួនាទីរបស់ប្រព័ន្ធ ផ្សព្វផ្សាយ តួនាទីអ្នកសារព័ត៌មាន និងតួនាទីនគរបាលក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងលើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ។ លទ្ធផលនេះបង្ហាញថា កិច្ចសហការរវាងស្ថាប័នអនុវត្តច្បាប់ អង្គការសារព័ត៌មាន និងដៃគូអភិវឌ្ឍន៍ អាចបង្កើតការផ្លាស់ប្ដូរដែលមានន័យ និងមានឥទ្ធិពលជាក់ស្តែងបាន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


