ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ដូចបាយពុះលើ ឯម រៀម ដែលបង្ហោះសារពាក់ព័ន្ធបេះដូងក្រដាស ១ លានបេះដូង នៅសៀមរាប
មិនស្ងប់រលត់រឿងមួយផង ពេលនេះអ្នកច្នៃម៉ូដ លោក ឯម រៀម ត្រូវបានមហាជនផ្ទុះការរិះគន់ជាថ្មីកក្រើកបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកច្នៃម៉ូដរូបនេះ បានធ្វើការបង្ហោះខ្លឹមសារពាក់ព័ន្ធការរៀបចំដាក់តាំងលម្អបេះដូងក្រដាស ១ លានបេះដូង នៅទឹកដីខេត្តសៀមរាប ក្នុងន័យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បេះដូងមហាជន។

ខ្លឹមសារលោក ឯម រៀម បញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលនាំឲ្យផ្ទុះការមិនពេញចិត្ត និងរិះគន់កើតឡើងដូចទឹកបាក់ទំនប់ដោយសារតែលោកលើកឡើងថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្ដាយណាស់”។ ក្រោយមកទៀតលោក ឯម រៀម ប្តូរខ្លឹមសារវិញថា “១ លានបេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្ដាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ”។ ចំណែកខ្លឹមសារបន្ទាប់ លោក ឯម រៀម និយាយថា ១ លានបេះដូងចម្រុះពណ៌។ សៀមរាប សង្ក្រាន្តឆ្នាំថ្មី ២០២៣។

ការលើកឡើងរបស់លោក ឯម រៀម ខាងលើនេះបានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលើការបញ្ចេញមតិរបស់ ឯម រៀម ដោយក្នុងនោះមានអ្នកខ្លះលើកឡើងថា បេះដូងក្លែងក្លាយ តែគាត់ធ្វើចេញពីចិត្ត និងបេះដូងពិត ធ្វើដោយក្ដីរីករាយ គាត់មានមោទនភាពពេលចេញជារូបរាង សរសើរទឹកចិត្តអ្នកបត់បេះដូង អ្នករៀបគម្រោង។

ចំណែកខ្លះទៀតលើកឡើងដែរថា បេះដូងក្លែងក្លាយដែលបងឃើញមួយនេះវាមានភាពស្រស់ស្អាត និងទាក់ទាញអារម្មណ៍អ្នកទស្សនា តែគេក៏ធ្វើឡើងដោយសិល្បៈដែរណាបង ផលល្អអាក្រក់ គឺមានហើយ គ្រាន់តែតិច និងច្រើន។ មុនមានយោបល់តើបានយល់ច្បាស់អត្ថន័យ នៃការបត់បេះដូងនេះឬអត់?។ ពួកខ្ញុំក៏ចូលរួមបត់ដែរ ពូអាចសួរពួកខ្ញុំបាន កុំថាស្មាន ប្រើបេះដូងពិតសម្រាប់ការបត់។ ខ្លះទៀតសួរ ឯម រៀម ថា ទាល់ចេញដោះលើគោកទើបពិតមែន?៕
អត្ថបទ ៖ ចាន់រ៉ា












-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


