ជីវិតកម្សាន្ដ
ស្វាមីរបស់ Britney Spears បញ្ជាក់ថា មិនឈឺក្បាលពីចចាមអារ៉ាមលែងលះគ្នា
តារាសម្តែងនិងបង្ហាញម៉ូដ Sam Asghari បានបញ្ជាក់ជាថ្មីម្តងទៀតថាលោកនិងតារាចម្រៀង Britney Spears មិនមានការតូចចិត្តក៏ដូចជាឈឺក្បាលជាមួយពាក្យចចាមអារ៉ាមជាច្រើននាពេលបច្ចុប្បន្ននេះទេ ។

នាពេលថ្មីៗនេះ ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ Britney Spears ជាមួយស្វាមីវ័យកក្មេង Sam Asghari ត្រូវបានជាប់ពាក់ព័ន្ធជានិច្ចនៅក្នុងពាក្យចចាមអារ៉ាមអំពីការបែកគ្នា។ មានភស្តុតាងមួយដែលបានបញ្ជាក់ថា អ្នកទាំងពីរលែងលះគ្នា ដោយ Britney Spears ជាមួយប្តីរបស់នាងលែងពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ទៀតហើយ ។

ជាមួយគ្នាប្តីរបស់ Britney Spears បានបដិសេធពាក្យចចាមអារ៉ាមនេះ ដោយទទូចថាវាជាការយល់ខុសទាំងអស់ ដូច្នោះ Sam Asghari បានបញ្ជាក់ថា លោកគ្រាន់តែដោះចិញ្ចៀនរៀបការទៅថតរឿងប៉ុណ្ណោះ។ ដើម្បីបំបាត់រាល់ពាក្យចចាមអារ៉ាម Sam Asghari ក៏បានបង្ហោះរូបថតមួយសន្លឹកនេះ ទស្សនិកជនអាចមើលឃើញយ៉ាងងាយថា តារាប្រុសរូបនេះនៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ខ្លួនដដែល ។

យ៉ាងណាមិញ Britney Spearsនិង Sam Asghari បានជួបគ្នានៅឆ្នាំ ២០១៦ ក្នុងឈុតវីដេអូចម្រៀង Slum ber Party របស់នាងហើយបានទាក់ទងគ្នានាតាំងពីពេលនោះមក។ នៅខែមិថុនា ឆ្នាំ ២០២២ គូស្នេហ៍នេះបានរៀបការជាផ្លូវការនិងរួមរស់ក្នុងផ្ទះរបស់ Britney Spears ក្នុងរដ្ឋកាលីហ្វ័រញ៉ា ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


