KPT+
ទទួលស្គាល់ទៅថាអ្នកច្រណែនគេហើយ បើសង្កេតឃើញ ៦ ចំណុចនេះពីខ្លួនឯង
ការច្រណែនគឺជាស្ថានភាពផ្លូវចិត្តដែលមនុស្សភាគច្រើននៅជុំវិញពិភពលោកកំពុងឆ្លងកាត់ ហើយវាអាចជះឥទ្ធិពលអវិជ្ជមានលើជីវិតពួកគេយ៉ាងធ្ងន់ធ្ងរ បើមិនបញ្ឈប់ទាន់ពេលវេលាទេនោះ ។ ខាងក្រោមនេះជាចំណុច ៦ យ៉ាងបង្ហាញថាអ្នកកំពុងច្រណែនគេ ១០០ ភាគរយ ៖
១. គេនៅកម្រិតលើអ្នក
យើងមិននិយាយអំពីសម្រស់ ឬឋានៈឡើយ គេសំដៅទៅកាន់ជីវិតទាំងស្រុងរបស់មនុស្សម្នាក់ៗ ។ បើបុគ្គលដែលអ្នកកំពុងស្អប់ជាមនុស្សធម្មតា មិនដែលបង្កបញ្ហានិងមានជីវិតរីករាយជាងអ្នកនោះមានន័យថាយើងជាតួឈ្នានីសប្រាកដណាស់ ។

២. មិនសប្បាយចិត្តនឹងភាពរីករាយក្នុងជីវិតគេ
អ្នកនឹងសង្កេតឃើញខ្លួនឯងទម្លាក់ទឹកមុខ ឬមិនពេញចិត្តរាល់ពេលគាត់មានសំណាង ជាពិសេសពេលឮអ្នកផ្សេងសរសើរពីបុគ្គលនោះ ។

៣. អ្នកលើកយកបញ្ហាបន្តិចបន្តួចមកវាយតម្លៃគេ
អ្នកវាយតម្លៃគេទាំងមិនដែលដឹងរឿងច្បាស់ ហើយប្រញាប់ចែកចាយភាពអវិជ្ជមានបន្តិចបន្តួចរបស់គាត់ឲ្យក្លាយជាមនុស្សអាក្រក់ខ្លាំង ។
៤. ព្យាយាមអូសទាញអ្នកដទៃឲ្យស្អប់ជាមួយអ្នកដែរ
អ្នកតែងតែនិយាយមិនល្អពីគាត់ទៅប្រាប់អ្នកដទៃទៀតដើម្បីឲ្យគេស្អប់ជាមួយអ្នក ក្នុងករណីមិនជោគជ័យអ្នកនឹងកាន់តែខឹងមនុស្សជុំវិញខ្លួនបន្ថែម ។

៥. គិតថាគំនិតអវិជ្ជមានរបស់អ្នកចំពោះគេគឺជារឿងពិត
ព្យាយាមនិយាយប្រឌិតរឿងអាក្រក់ពីគេនិងជឿថាបុគ្គលនោះពិតជាអាក្រក់ ប៉ុន្តែគ្រប់យ៉ាងគឺជាគំនិតរបស់អ្នកតែម្នាក់ប៉ុណ្ណោះ ។
៦. តាមដានជីវិតគេ
សម្រាប់អ្នកស្អប់គ្នាគេមិនចង់ដឹងអ្វីពីគ្នាទៅវិញទៅមកទេ ចំណែកការច្រណែនវិញអ្នកនឹងតាមដានរាល់សកម្មភាពរបស់គេតាំងពីរបស់របរប្រើប្រាស់ ម្ហូបអាហារ និងសុភមង្គលគ្រួសារទៀតផង ។

បើសិនអ្នកកំពុងស្ថិតក្នុងស្ថានភាពខាងលើ អ្នកគប្បីបញ្ឈប់គំនិតបែបនេះជាបន្ទាន់ដើម្បីអភិវឌ្ឍខ្លួនឲ្យឈានទៅរកជីវិតរីករាយមានក្ដីសុខពិតប្រាកដនឹងគេ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


