ព័ត៌មានជាតិ
តើជនបរទេសដែលមានសញ្ជាតិខ្មែរ អាចត្រូវដកហូតវិញបានដែរ ឬទេ?
ច្បាប់ស្ដីពីសញ្ជាតិ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរត្រូវធ្វើឡើងតាមរយៈករណី៤ គឺ១. ការទទួលសញ្ជាតិខ្មែរពីកំណើត ២. ដោយការស្មុំកូន ៣. ដោយចំណងអាពាហ៍ពិពាហ៍ និង៤. ដោយសញ្ជាតូបនីយកម្ម។ ក្នុងនោះ ការផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសណាម្នាក់ គឺត្រូវបានធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដែលអនុលោមតាមច្បាប់ស្ដីពីសញ្ជាតិរបស់កម្ពុជា។ តើការផ្ដល់ឲ្យជនបរទេសមានសញ្ជាតិខ្មែរអាចត្រូវដកហូតវិញបានដែរឬទេ?

ច្បាប់ស្ដីពីសញ្ជាតិ អនុម័តក្នុងឆ្នាំ២០១៨ គឺជាបទបញ្ញប្បត្តិដែលមានគោលបំណងធានាការអនុវត្ដដែនយុត្តាធិការរបស់កម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរចំពោះជនដែលរស់នៅលើទឹកដីកម្ពុជា ឬនៅបរទេស។ ជនណាមានសញ្ជាតិខ្មែរ គឺមានន័យថា ជននោះជាប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិទទួល និងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជា លិខិតឆ្លងដែននៃកម្ពុជា។
តែយ៉ាងណាក៏ដោយ ច្បាប់ស្ដីពីសញ្ជាតិ គឺមិនបានចែងអំពីការដកហូតសញ្ជាតិខ្មែរមកវិញនោះទេ។ មាត្រា៧ នៃច្បាប់នេះ បានបញ្ញប្បត្តិដូច្នេះថា«ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។ ទន្ទឹមនេះ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស គឺត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត ហើយមិនអាចបាត់បង់សញ្ជាតិខ្មែរដោយឯកឯងបានឡើយ ខណៈប្រជាពលរដ្ឋខ្មែរដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ក៏មិនបាត់សញ្ជាតិខ្មែរដែរ។

ប៉ុន្តែ មាត្រា២៨ បានអនុញ្ញាតឲ្យជនណាដែលមានសញ្ជាតិខ្មែរ ហើយមានអាយុ១៨ឆ្នាំយ៉ាងតិច អាចសុំលះបង់សញ្ញាតិខ្មែរបានដោយគ្មានការបង្ខិតបង្ខំ ក្នុងករណីជននោះមានសញ្ជាតិមួយផ្សេងទៀត។ បន្ថែមពីនេះ ច្បាប់ក៏បានអនុញ្ញាតឲ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុក ដែលមានកូនជាអនីតិជនផងដែរ។ ការលះបង់សញ្ជាតិនេះទៀតសោត គឺត្រូវធ្វើឡើងតាមរយៈបែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិ ដែលកំណត់ដោយអនុក្រឹត្យ និងសម្រេចដោយព្រះរាជក្រឹត្យ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


