ជីវិតកម្សាន្ដ
Kim Kardashian នឹងចូលរួមកម្មវិធី Met Gala 2023 ទោះបីជាគ្មានការអញ្ជើញនាងក៏ដោយ
យោងទៅតាមគេហទំព័រ Page Six បានចុះផ្សាយឲ្យដឹងថា Kim Kardashian នឹងចូលរួមក្នុងកម្មវិធី Met Gala ឆ្នាំ ២០២៣ ទោះបីជាមានពាក្យចចាមអារ៉ាមដែលនាងមិនបានទទួលការអញ្ជើញក៏ដោយ ។

ពាក្យចចាមអារ៉ាមទាំងនេះបង្ហាញថា និពន្ធនាយកទស្សនាវដ្តី Vogue Anna Wintour បានធ្វើបញ្ជីភ្ញៀវសម្រាប់ “ពិធីជប់លៀងម៉ូដ” នៅឆ្នាំនេះ។ ជាមួយគ្នានោះក៏គ្មាន Kim Kardashian ក្នុងចំណោមឈ្មោះក្នុងបញ្ជីដែលបានធ្វើនោះទេ ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា Kim ត្រូវបានគេចាប់ ជាភ្ញៀវកិត្តិយសពិសេស នឹងនៅតែអាចចូលរួមបាន ទោះបីគ្មានការអញ្ជើញនាងក៏ដោយ ។

ជាការពិតណាស់ Kim Kardashian ត្រូវបានគេចាត់ទុកថាជាភ្ញៀវកិត្តិយសពិសេស នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលតែងតែទាក់ទាញភ្នែកអ្នកសារព័ត៌មាន និងទស្សនិកជនជាមួយនឹងសំលៀកបំពាក់ប្លែករបស់នាង។ នៅឆ្នាំ ២០២១ តារាទូរទស្សន៍បានសំលៀកបំពាក់ក្នុងឈុតពណ៌ខ្មៅពេញរបស់ Balenciaga។ សំលៀកបំពាក់របស់ Kim បានក្លាយជារឿងកំប្លែងដ៏គួរឱ្យអស់សំណើចនៅលើបណ្តាញទំនាក់ទំនងសង្គម។


លើសពីនេះនៅឆ្នាំ ២០២២ សំលៀកបំពាក់របស់ Kim នៅ Met Gala បានបន្តក្លាយជាប្រធានបទនៃការនិយាយដើមនៅពេលដែលនាងពាក់រ៉ូបរបស់ Marilyn Monroe ក្នុងឆ្នាំ ១៩៦២។ ការប្រើប្រាស់សំលៀកបំពាក់នេះបានធ្វើអោយ Kim ជួបប្រទះនឹងភាពចម្រូងចម្រាសជាច្រើន។ ដូច្នេះហើយ Met Gala ឆ្នាំនេះ ដោយគ្មាន Kim Kardas hian ប្រាកដជាធ្វើឲ្យទស្សនិកជនជាច្រើនខកចិត្តជាមិនខាន ។

យ៉ាងណាមិញ កម្មវិធី Met Gala គឺជាពិធីជប់លៀងពិធីជប់លៀងម៉ូដដ៏ធំបំផុតនិងល្បីប្រចាំឆ្នាំ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា ដោយមានតារាល្បីជាចូលរួមនិងបង្ហាញម៉ូដសំលៀកបំពាក់ប្លែកនិងប្រណិតដើរនៅលើកម្រាលព្រំក្រហម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ភរិយារបស់ Justin Bieber រងការរិះគន់កូពីស្ទាយ ពី Selena Gomez
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


