ជីវិតកម្សាន្ដ
ភរិយារបស់ Justin Bieber រងការរិះគន់កូពីស្ទាយ ពី Selena Gomez
ទោះបីជា Hailey Bieber និង Selena Gomez អះអាងថាបានផ្សះផ្សាគ្នាក៏ដោយ ក៏មានសារធារណៈជនមួយចំនួននិងអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះហាក់ដូចជានៅតែមិនទទួលយកការបញ្ចប់ជម្លោះមួយនេះដដែល។

កាលពីពេលថ្មីៗ នេះនៅលើគណនី instagram ផ្ទាល់ខ្លួនរបស់ Hailey បានបង្ហោះរូបភាពរបស់នាងនៅក្នុងឈុតសំលៀកបំពាក់អាវពណ៌ស និងខោខូវប៊យ។ នេះគឺជាឈុតដែលតារាម៉ូដែលបានពាក់ក្នុងមហោស្រពតន្ត្រី Coachellla 2023 កាលពីចុងសប្ដាហ៍មុន ហើយរូបថតរបស់ភរិយា Justin Bieber ទទួលបានការមិនសូវជាពេញចិត្តពីសារធារ ណៈជនមួយចំនួននិងអ្នកគាំទ្ររបស់ Selena Gomez ឡើយ នៅពេលដែលគេនិយាយថានាងកូពីស្ទាយតែងខ្លួនតាម Selena ។

ជាក់ស្តែងកាលពីថ្ងៃមុននេះ Selena ក៏បានបង្ហោះរូបភាពរបស់នាងជាមួយនឹងអាវពណ៌ស ហើយរូបថតមួយសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារធារណៈជនមួយចំនួន និងអ្នកគាំទ្រ។ ដូច្នេះហើយការដែល Hailey ក៏បានបង្ហោះរូបថតក្នុងអាវពណ៌ស ភ្លាមៗនោះ ត្រូវបានគេចាត់ទុកថាកូពីស្ទាយ ។

សារធារណៈ ជនមួយចំនួននិងអ្នកគាំទ្ររបស់ Selena បានបញ្ចេញមតិជាច្រើនរិះគន់ចំពោះ Hailey ថា “តើ Hailey បានចម្លងស្ទាយ Selena ម្តងទៀត?” និងអ្នកខ្លះទៀតថា”២០ ម៉ោងបន្ទាប់ពី Selena បង្ហោះ រូបថត Hailey ក៏ត្រូវបង្ហោះរូបជាមួយអាវពណ៌សដូចគ្នា ” ដោយមានមតិខ្លះទៀតលើកឡើងរិះគន់ Hailey ខ្លាំងពេក មនុស្សជាច្រើនបានចេញមុខការពារភរិយារបស់ Justin Bieber ដោយអះអាងថា នាងមិនសមនឹងទទួលការរិះគន់ដែលគ្រាន់តែពាក់អាវពណ៌សប៉ុណ្ណោះ ។

យ៉ាងណាមិញ នៅចុងខែមីនា ទាំង Selena និង Hailey បាននិយាយអំពីទំនាក់ទំនងរបស់ពួកគេ អាស្រ័យហេតុនេះ តារាទាំងពីរដួងបានបញ្ជាក់ពីបំណងចង់បញ្ឈប់រឿងអាស្រូវទាំងអស់។ ថ្វីត្បិត តែអះអាងថាបានបញ្ចប់សង្គ្រាមក៏ដោយ ក៏ភរិយារបស់ Justin Bieber នៅតែរងការរិះគន់ជាបន្តបន្ទាប់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Shawn និង Camila ត្រូវគេឃើញថើបគ្នានៅ Coachella ក្រោយបែកគ្នាមួយឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


