សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ធ្វើឲ្យផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង
លំនៅឋានប្រជាពលរដ្ឋមួយខ្នង ដែលសង់ឡើងអំពីថ្មក្រោម ឈើលើ ត្រូវបានអណ្ដាតភ្លើងឆាបឆេះទាំងស្រុង ប្រមាណរយៈពេលមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវបានអន្តរាគមន៍ពីកម្លាំងជំនាញ។

គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ ១០ និង ០៥ នាទី ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ករណីអគ្គិភ័យនេះដែរ បណ្ដាលឲ្យឆេះផ្ទះរបស់ឈ្មោះ សួន ឆុំ ភេទស្រី អាយុ ៧៥ ឆ្នាំ ដោយផ្ទះ ១ ខ្នង ដែលឆេះនោះមានទំហំ ៥ ម × ៧ ម សង់អំពីថ្មក្រោម ឈើលើ ដំបូលស័ង្កសី និងសម្ភារក្នុងផ្ទះ ឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់ប្រមាណ ១.៥០០០ ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ)។

តាមការអះអាងពីមន្ត្រីជំនាញបានលើកឡើងថា ករណីនេះ មូលហេតុឆ្លងចរន្តអគ្គិសនី ហើយបានអន្តរាគមន៍ពន្លត់បាននៅម៉ោង ១១ ថ្ងៃត្រង់ ដោយមិនមានឆ្លងទៅផ្ទះដទៃ និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


