ព័ត៌មានជាតិ
កសិករនៅខេត្តត្បូងឃ្មុំ លក់តែលាមកគោ មួយឆ្នាំរកចំណូលបានជាង ១០០ លានរៀល
លើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកពីគំរូរបស់កសិករមួយរូបក្នុងខេត្តត្បូងឃ្មុំ ដែលចិញ្ចឹមគោយកសាច់អាចលក់បានចំណេញទ្វេដង ជាពិសេសកសិកររូបនោះអាចរកចំណូលបន្ថែមពីការលក់លាមកគោបានរាប់សិបលានរៀលក្នុងមួយឆ្នាំៗ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា «មានកសិករមួយរូប (កសិករ ហួត លាង) មានលំនៅនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលពីមុនគាត់ចិញ្ចឹមគោបំប៉នប្រមាណ ១៧ ក្បាលប៉ុណ្ណោះ។ ក្រោមការចង្អុលបង្ហាញពីអ្នកជំនាញផ្នែកសត្វ និងការគិតគូរពីមន្ទីរកសិកម្ម គិតមកដល់ឆ្នាំ២០២២នេះ ចំនួនគោបំប៉នរបស់គាត់មានរហូតដល់ ៧០០ក្បាល ដែលធ្វើឱ្យចំនួនលាមកគោដែលគាត់ចិញ្ចឹមកាន់តែច្រើន និងអាចលក់បានរហូតដល់ ១០០លានរៀលក្នុងមួយឆ្នាំ»។
លោកបានអះអាងបន្តទៀតថា បច្ចុប្បន្ននេះការចិញ្ចឹមសត្វគោបំប៉នរបស់កសិករ ហួត លាង មិនមានការព្រួយបារម្ភលើរឿងតម្លៃ ពិសេសការធ្លាក់ចុះនៃតម្លៃគោ ព្រោះចំនួនគោចិញ្ចឹមបំប៉នមានការកើនឡើងអាចទូទាត់តម្លៃធ្លាក់ចុះបាន។ មិនតែប៉ុណ្ណោះ កសិកររូបនោះក៏អាចទទួលបានចំណូលបន្ថែមទៀតពីការលក់នូវលាមកគោបានរាប់សិបលានរៀលក្នុងមួយឆ្នាំៗ។
ក្រៅពីវិស័យដំណាំកសិកម្ម ការចិញ្ចឹមសត្វក៏មានសន្ទុះខ្លាំងក្លាផងដែរនៅក្នុងខេត្តត្បូងឃ្មុំ ដោយប្រជាពលរដ្ឋផ្ដោតសំខាន់លើការចិញ្ចឹមសត្វបែបកសិដ្ឋាន។
ក្នុងនោះនៅក្នុងឆ្នាំ២០១៨ នៅក្នុងខេត្តត្បូងឃ្មុំចំណូលនៃការវិនិយោគសាច់សត្វមានប្រមាណ ២៩លានដុល្លារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ មានកើនឡើងដល់ ៩១លានដុល្លារអាមេរិក ដែលមានចំនួនច្រើនគួរឱ្យកត់សម្គាល់។



លោកប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបន្ថែមទៀតថា ការចិញ្ចឹមសត្វគោបំប៉ន អាចនឹងមានការល្បីសុះសាយតទៅទៀត ដោយហេតុថា កសិករបានប្រើប្រាស់នូវវិធីសាស្ត្របង្កាត់ពូជគោថ្មីដោយសិប្បនិមិត្ត ដូច្នេះសត្វគោប្រភេទនេះអាចលូតលាស់លឿងជាងគោបង្កាត់ពូជដោយធម្មជាតិ។ នេះបានន័យថា គោបង្កាត់ដោយធម្មជាតិអាចលូតលាស់ត្រឹម ១០០គីឡូ ប៉ុន្តែពូជគោសិប្បនិមិត្តអាចធំធាត់បានរហូតដល់ ៣០០គីឡូ សម្រាប់រយៈពេល ១ឆ្នាំដូចគ្នា។ លើសពីនេះ ក្នុងឆ្នាំ២០២២ នេះ អាចបង្កាត់គោបានប្រមាណជា ១៧០ក្បាល និងកើតបានកូនខ្ទង់ ៧០ក្បាលបន្ថែមផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ភាពជោគជ័យមួយរបស់កសិករដែលចិញ្ចឹមគោក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានក្លឹបអ្នកចិញ្ចឹមគោយកទៅដើម្បីសិក្សាពីការចិញ្ចឹមគោនេះបន្តផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


