ព័ត៌មានជាតិ
ការិយាល័យភូមិបាលជួបជុំគ្នា ដើម្បីគោរពទង់ជាតិជាទង្វើល្អ សម្រាប់មន្ត្រីរាជការ
ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ដែលរស់នៅក្បែរការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសង្កេតឃើញមន្ត្រីរាជការរបស់ការិយាល័យខាងលើ បានជួបជុំគ្នាដើម្បីគោរពទង់ជាតិ ដែលចាប់ផ្តើមឡើងរាល់វេលាម៉ោង៦និង៣០នាទីព្រឹក។

តាមប្រភពពីលោក មុន សក្កតា ដែលមានលំនៅឋានក្បែរការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ មានទីតាំងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនម៉ោង៦និង៣០នាទីរាល់ព្រឹក លោកតែងសង្កេតឃើញមន្ត្រីរាជការនិងថ្នាក់ដឹកនាំក្នុងការិយាល័យភូមិបាលខណ្ឌច្បារអំពៅ តែងជួបជុំគ្នាគោរពទង់ជាតិ និងគោរពភ្លេងជាតិ មុនពេលចូលបំពេញការងារ។អ្វីដែលគួរឲ្យកត់សំគាល់ គឺការច្រៀងគោរពទង់ជាតិ ដោយមន្ត្រីរាជការផ្ទាល់ពុំមានចាក់មេក្រូនាំឲ្យប៉ះពាល់សំឡេងឬរំខានដំណេករបស់ប្រជាពលរដ្ឋឡើយ។
លោក សក្កតា បន្តថាចំពោះការជួបជុំគ្នាគោរពទង់ជាតិ និងគោរពភ្លេងជាតិ ដែលប្រព្រឹត្តិធ្វើឡើងរបស់មន្ត្រីរាជការនៃការិយាល័យភូមិបាលខណ្ឌច្បារអំពៅជារៀងរាល់ថ្ងៃនេះ គឺជាគំរូដ៏ល្អ ដែលស្ថាប័នរដ្ឋទាំងអស់ គួរអនុវត្តន៍ឲ្យបានទាំងអស់គ្នា និងជាគំរូដ៏ល្អសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានឃើញនិងយកគំរូតាម ដើម្បីយើងទាំងអស់គ្នា គោរពទង់ជាតិនិងភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជាយើង។
ទាក់ទិននឹងការជួបជុំគ្នា ដើម្បីគោរពទង់ជាតិ និងគោរពភ្លេងជាតិ ជារៀងរាល់ថ្ងៃនេះ លោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា ការជួបជុំគ្នារបស់មន្ត្រីរាជការការិយាល័យភូមិបាលរបស់លោកជារៀងរាល់ថ្ងៃនេះ គឺភារកិច្ច ដែលមិនអាចបំភ្លេចបានរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរួមទាំងបណ្តាអង្គភាពរបស់រដ្ឋ។ ចំពោះអង្គភាពរបស់លោក គឺអនុវត្តន៍ជាប់ជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀតបន្ទាប់ពីគោរពទង់ជាតិរួច លោកបានឆ្លៀតពេលជួបពិភាក្សាការងារជាមួយមន្ត្រីរាជការ នៅកិច្ចការងារ ដែលមន្ត្រីយើងអនុវត្តន៍តើមានជួបហេតុផលអ្វីឬងាយស្រួលអ្វី ដើម្បីឲ្យការងារបានអនវត្តទៅបានដោយជោគជ័យជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
លោក លឹម ពី បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គោរពទង់ជាតិរួចរាល់ហើយ ទើបមន្ត្រីរាជការយើងទាំងអស់នាំគ្នាស្រស់ស្រូបអាហារពេលព្រឹក ដែលជាការឧបត្ថម្ភថវិកាផ្ទាល់របស់លោក មុនពេលបំពេញការងារតាមភារកិច្ចរៀងៗខ្លួន។ ក្នុងនោះលោក លឹម ពី បានកោតសរសើរដល់មន្ត្រីរាជការនិងថ្នាក់ដឹកនាំ ក្នុងការិយាល័យភូមិបាលខណ្ឌច្បារអំពៅទាំងអស់ ដែលចេះសាមគ្គីគ្នា ស្រឡាញ់និងគោរពគ្នាដោយគ្មានការគំកួនហើយស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនកើតចេញពីផ្ទៃម្តាយតែមួយ ដូចសព្វថ្ងៃនេះ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ