ព័ត៌មានអន្ដរជាតិ
ថៃ ជម្លៀសពលរដ្ឋ ១៥០នាក់ ចេញពី ស៊ូដង់
ជនជាតិថៃភាគច្រើនដែលរស់នៅក្នុងប្រទេសស៊ូដង់ ត្រូវបានជម្លៀសដោយជោគជ័យទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទទី២៤ខែមេសា ហើយគេរំពឹងថា អ្នកទាំងនោះនឹងត្រលប់ទៅប្រទេសថៃវិញក្នុងសប្តាហ៍នេះ។

ការសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាដែលដឹកនាំដោយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោក Supoj Malaniyom បន្ទាប់មកមានការយល់ព្រមពីសំណាក់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
លោកឧត្តមសេនីយ៍ Supoj បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិថៃចំនួន១៥០នាក់ក្នុងចំណោម២១៥នាក់ ដែលចង់វិលត្រលប់ទៅប្រទេសថៃវិញ ត្រូវជិះរថយន្តក្រុងរយៈពេល១០ម៉ោងពីទីក្រុង ខាទុំ ទៅកាន់កំពង់ផែស៊ូដង់ នៅសមុទ្រក្រហម។
យោងតាមអ្នកនាំពាក្យកងទ័ពអាកាស, ការដឹកជញ្ជូនតាមរថយន្តក្រុងគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយបីក្នុងការជម្លៀសពលរដ្ឋថៃ និងជាមធ្យោបាយមានសុវត្ថិភាពបំផុត ដោយសារស្ថានភាពសន្តិសុខជុំវិញអាកាសយានដ្ឋាន ខាទុំ មិនអាចធានាបាន។

បន្ទាប់មក ពួកគេដឹកតាមទូកទៅកាន់ទីក្រុង ជេដា នៃប្រទេសអារ៉ាប៊ីសាអូឌីត រួចបន្តដំណើរតាមរថយន្តក្រុងទៅកាន់រាជធានី រីយ៉ាដ ជាកន្លែងដែលពួកគេនឹងត្រូវហោះហើរចេញនៅថ្ងៃអង្គារ តាមយន្តហោះដែលរៀបចំដោយក្រសួងការបរទេស និងកងកម្លាំងអាកាស សហការជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
លោកឧត្តមសេនីយ៍ Supoj គូសបញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលពីរថ្ងៃ ឬនៅពេលដែលលែងមានជនជាតិថៃ ចង់ចាកចេញពីប្រទេសស៊ូដង់។ លោកបន្តថា ក្រុមប្រឹក្សាបានបញ្ជាឲ្យអគ្គកុងស៊ុលកិត្តិយសនៅស៊ូដង់ ថែទាំជនជាតិថៃ ដែលចង់ស្នាក់នៅក្នុងប្រទេស។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនភាគខាងត្បូង នឹងទទួលខុសត្រូវក្នុងការធ្វើមាតុភូមិនិវត្តន៍និស្សិត ដែលភាគច្រើនជាជនជាតិថៃមូស្លីម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


