ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូព្រមានថា រុស្ស៊ី កំពុងខិតកាន់តែជិត ទៅនឹងជម្លោះនុយក្លេអ៊ែរជាមួយអាមេរិក
ទីក្រុងមូស្គូព្រមានថា រុស្ស៊ីកំពុងខិតទៅជិតជម្លោះនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកហើយ ដោយសារតែការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន។

លោក Vladimir Yermakov ប្រធានផ្នែកមិនរីកសាយភាយនុយក្លេអ៊ែររបស់ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនហានិភ័យតាមរយៈទង្វើរបស់ខ្លួនជាមួយវិមានក្រឹមឡាំង។
លោកនិយាយថា ហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ កំពុងកើនឡើងជាលំដាប់។ លោកថែមទាំងលើកឡើងផងដែរថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម។

ចាប់តាំងពីលោក វ្ល៉ាឌីមៀរ ពូទីន បើកការវាយលុកលើអ៊ុយក្រែនកាលពី១៤ខែមុនមក, ទីក្រុងមូស្គូតែងតែចោទប្រកាន់ប្រឆាំងសហរដ្ឋអាមេរិក និងអ្វីដែលខ្លួនហៅថា “បក្សពួកលោកខាងលិច” ចំពោះការបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។
លោក Yermakov លើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តធ្វើរឿងឲ្យមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីដូចបច្ចុប្បន្នស្របពេលភាពតានតឹងកើនឡើងឥតឈប់ឈរ ជិតឈានដល់ការធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់នោះ, ជោគវាសនានៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START នឹងត្រូវបាត់បង់”។

គួរបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិក បានប្រាប់រុស្ស៊ីកាលពីខែមីនាថា ខ្លួននឹងឈប់ដោះដូរទិន្នន័យមួយចំនួនស្តីពីកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ទីក្រុងមូស្គូបដិសេធធ្វើដូច្នេះដែរ។
សន្ធិសញ្ញានេះ តម្រូវឲ្យរុស្ស៊ីនិងអាមេរិក ប្តេជ្ញាចិត្តរក្សាទំនាក់ទំនងជាប្រចាំ អំពីស្ថានភាពនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ, អនុញ្ញាតឲ្យមានការត្រួតពិនិត្យជាប្រចាំនៅនឹងកន្លែង និងគោរពតាមការកំណត់លើចំនួនក្បាលគ្រាប់ដែលដាក់ពង្រាយ និងមិនដាក់ពង្រាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ