Connect with us

កីឡា

​មីយ៉ាន់ម៉ា​ប្រើ​កីឡា​ករ​ថ្មី​ភាគច្រើន យក​មក​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម

បានផុស

នៅ

ក្រុម​បាល់ទាត់​មីយ៉ាន់ម៉ា​ដែល​ស្ថិត​នៅ​ក្នុង​ពូល A ជាមួយ​កម្ពុជា​នឹង​ប្រើប្រាស់​កីឡាករ​ថ្មី​ភាគ​ច្រើន ​សម្រាប់​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​​ស៊ីហ្គេមដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

គ្រូ​បង្វឹក​ជម្រើស​ជាតិ​បាល់ទាត់​មីយ៉ាន់ម៉ា​បាន​ថ្លែងបញ្ជាក់​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​​ស៊ីហ្គេមដែលកម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ ​ក្រុម​មីយ៉ាន់ម៉ា​ដាក់​​កីឡាករ​ចាស់ៗតែ​ពីរ​បី​នាក់ប៉ុណ្ណោះ​​ដែល​មាន​បទ​ពិសោធន៍​​ក្នុង​ស៊ីហ្គេម ក្រៅ​ពី​នោះ​ជា​កីឡាករ​ថ្មី​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michael Feichtenbeiner គ្រូ​បង្វឹកក្រុមមីយ៉ាន់ម៉ា​បាន​គូស​បញ្ជាក់​ថា «ក្នុង​នាម​ជា​គ្រូ​បង្វឹក យើង​មាន​គោលដៅ​សម្រាប់​កា​រប្រកួត​នីមួយៗ និង​សម្រាប់​កីឡាករ​នីមួយៗ»។

ទោះបី​ក្នុង​ក្រុម​មីយ៉ាន់ម៉ា​ដាក់​សុទ្ធ​តែ​កីឡាករថ្មី​ៗ​ភាគ​ច្រើន តែ​គ្រូ​បង្វឹក​សញ្ជាតិអាល្លឺម៉ង់​រូប​នេះ​នៅ​តែ​ជឿជាក់​ថា កូន​ក្រុម​របស់​លោក​​នឹង​ធ្វើ​បានល្អ។ បន្ថែមពីនេះ លោក Michael Feichtenbeiner ក៏​បាន​ថ្លែង​ពាក់ព័ន្ធ​គូប្រកួត​​ថា លោកគោរព​ដល់​គ្រប់ក្រុម​ទាំងអស់​ ដោយ​មិន​មើល​ងាយ​គូប្រកួត​ណា​​មួយ​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម