ជីវិតកម្សាន្ដ
សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ
ក្រោយឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវគ្គ បវរកញ្ញាវ័យ ២៧ឆ្នាំ Aoom Taweeporn ដណ្ដើមបានតំណែងឯកជាម្ចាស់មកុដ Miss Grand Thailand 2023 ឈ្នះលើបេក្ខភាពបវរកញ្ញាទាំង ៧៦ខេត្តផ្សេងទៀត នៅទូទាំងប្រទេសថៃ។

ក្រៅពីរូបសម្រស់ស្រស់ស្អាត Aoom Taweeporn គឺជាបវរកញ្ញាដ៏មានទេពកោសល្យ សមត្ថភាពខ្ពស់ បូករួមនឹងបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យសម្រស់។ ចំណែកឯប្រវត្តិអប់រំវិញ បវរកញ្ញារូបនេះ ក៏បញ្ចប់ការសិក្សាថ្នាក់ឧត្តមផងដែរ។

បវរកញ្ញា Aoom Taweeporn មានឈ្មោះពេញថា Aoom Thaweepon Phingchamrat កើតថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩៦ នៅខេត្ត Phetchaburi ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យ Suan Sunandha Rajabhat រាជធានីបាងកក ហើយបច្ចុប្បន្ននាងធ្វើការជាតារាបង្ហាញម៉ូដផ្សាយពាណិជ្ជកម្ម និងជា Influencer មួយរូបផងដែរ។

មុនពេលចូលរួមប្រកួតកម្មវិធី Miss Grand Thailand 2023 នាងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Thailand 2017 ដោយកាលណោះជាប់លំដាប់រងទី ៣។ មិនតែប៉ុណ្ណោះ Aoom ធ្លាប់តំណាងប្រទេសថៃចូលរួមកម្មវិធីប្រកួតបវរកញ្ញា United Continents 2017 នៅប្រទេសអេក្វាឌ័រ ដោយឈ្នះចំណាត់ថ្នាក់លេខ៣ និងបានឈ្នះឈុតតំណាងជាតិល្អបំផុតទៀតផង។

ដោយឡែកចំពោះឆ្នាំនេះ Aoom Taweeporn បានឈ្នះមកុដ MGT ហើយនឹងក្លាយជាបវរកញ្ញាតំណាងប្រទេសថៃ ដើម្បីចូលរួមការប្រកួត Miss Grand International 2023 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាខែតុលាខាងមុខ៕

























ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kimberly លើកកន្លែងរៀបការ មិនមែននៅអាល្លឺម៉ង់ដូចគ្រោងទេ
ចុចអាន៖ ក្រៅពីស្ថាបនិក Miss Grand លោកណាវ៉ាតមានក្រុមហ៊ុន ៤ ក្នុងដៃកំពុងកាន់កាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


