ជីវិតកម្សាន្ដ
Miss Grand ខេត្ត Roi Et ត្រូវប្រជាជនថៃជេរព្រាត ក្រោយស្លៀកស្បង់លោក ទៅខួបកំណើត Engfa
Miss Grand ខេត្ត Roi Et ប្រចាំឆ្នាំ២០២៤ ដោយសារតែចង់ប្លែកពីគេ ទើបរូបនាងបានស្លៀកពាក់ជាព្រះសង្ឃដើម្បីចូលរួមក្នុងកម្មវិធីខួបកំណើតរបស់បវរកញ្ញា Engfa Waraha ប៉ុន្តែនាងបែរជាទទួលរងនូវការជេរនិងសន្ដីបន្ទោស ពីសំណាក់មហាជនថៃ ដែលរូបនាងហ៊ានប្រមាថព្រះពុទ្ធសាសនាដែលគេគោរព។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជនថៃជាច្រើននាក់បានសម្រុកចែកចាយនិងបង្កើតខ្លឹមសារដែលនាងប្រមាថព្រះពុទ្ធសាសនា រហូតក្លាយជារឿងក្ដៅគគុក ដោយម្នាក់ៗបានលើកឡើងឈ្មោះខេត្ត ខណៈដែលម្ចាស់មកុដ Miss Grand Roi Et 2024 ថតវីដេអូលើកដៃសុំទោសសង្គម ក្រោយនាងព្រហើនហ៊ានស្លៀកពាក់ជាព្រះសង្ឃទៅចូលរួមពិធីខួបកំណើតរបស់អតីតម្ចាស់មកុដ Engfa Waraha។
ត្រលប់ទៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ ទំព័រហ្វេសប៊ុក Busy x Beauty Queen បានបង្ហោះរូបភាពរបស់នាងស្លៀកស្បង់ជីពរដែលមានពណ៌ស្រដៀងនឹងព្រះសង្ឃ ទន្ទឹមនឹងនេះនៅក្នុងដៃរបស់នាងធ្វើកាយវិការសូត្រធម៌ហើយព្រមតាំងបញ្ចេញខេបសិនថា “ស្លៀកវាហើយមានកម្លាំងព្រើស Miss Grand Roi Et ចូលរួមកម្មវិធីខួបកំណើត Engfa”។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកនិងឃ្លិបវីដេអូត្រូវបានគេបញ្ចេញជាសាធារណៈ នាងបែរជាត្រូវគេរិះគន់យ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់នាង ដែលភាគច្រើនចាត់ទុកថាជារឿងមិនស័ក្តិសមជាខ្លាំង។ បើទោះជាធ្វើដោយគ្មានកំហុស ប៉ុន្តែត្រូវបានគេចាត់ទុកថា ជាការប្រមាថព្រះពុទ្ធសាសនាដែលប្រជាជនថៃភាគច្រើនបានគោរពយ៉ាងច្រើនលើសលប់។
ដោយឡែក កាលពីទី២២ ខែកុម្ភៈ Tik Tok channel ch7hd_news បានបង្ហាញឃ្លិបមួយរបស់នាងបានធ្វើការសុំទោសយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រុសស្រីនៅខេត្ត Roi Et និងមហាជនផ្សេងទៀត ចំពោះអំពើខុសឆ្គងដែលនាំឲ្យខូចកេរ្តិ៍ឈ្មោះ និងការមិនពេញចិត្តចំពោះមនុស្សគ្រប់គ្នា។ ទោះបីជាយ៉ាងណា នាងបានសុំឲ្យរឿងនេះជាករណីសិក្សាសម្រាប់នាង សម្រាប់ការប្រើប្រាស់ការគិត និងការវិនិច្ឆ័យក្នុងការបង្កើតមាតិកាបន្ថែមទៀតនាពេលអនាគផងដែរ។

នៅចុងបញ្ចប់នៃឃ្លិប បវរកញ្ញារូបនេះសុំទោសមនុស្សចាស់ព្រឹត្តិចារ្យ ហើយចង់ទទួលយកការបង្រៀន ការព្រមានពីមនុស្សគ្រប់គ្នា ព្រោះនាងមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand មានការតាំងចិត្តខ្ពស់ក្នុងការកសាងកេរ្តិ៍ឈ្មោះ ជូនប្រជាពលរដ្ឋក្នុងខេត្ត Roi Et ហើយខ្លួនសន្យាថា រឿងបែបនេះនឹងមិនកើតឡើងជាថ្មីម្ដងទៀតទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់មកុដ Thuy Tien ព្រលយថា ចង់រៀបការ ក្រោយឃើញមិត្តសំឡាញ់មានសុភមង្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


