កីឡា
អបអរសទរ! ក្រុមបាល់ទាត់នារីកម្ពុជារកបាន៣ពិន្ទុពីការឈ្នះនារីឡាវ ២-០
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបានឈ្នះក្រុមនារីជម្រើសជាតិឡាវ ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល B ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

គ្រាប់បាល់ទាំង២គ្រាប់របស់កម្ពុជាកើតមានឡើងក្នុងវគ្គទី១ដោយកីឡាការិនីលេខ៩ យ៉ុន យឿន ទាំងពីរគ្រាប់នៅនាទី១១ និងនាទីទី៣៧ ខណៈនៅវគ្គទី២ ក្រុមឡាវបានព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែក្រុមនារីកម្ពុជាការពារបានយ៉ាងល្អ។

ជ័យជម្នះនេះបានផ្តល់ឲ្យក្រុមនារីម្ចាស់ផ្ទះកម្ពុជាមាន៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២ពូល B ហើយក្រុមនារីថៃស្ថិតនៅលេខ១ បន្ទាប់ពីបានយកឈ្នះក្រុមនារីសិង្ហបុរីដោយលទ្ធផល ៣-០។ ការប្រកួតបន្ទាប់ ក្រុមនារីកម្ពុជា ប៉ះ សិង្ហបុរី និងក្រុមនារី ថៃ ប៉ះ ឡាវវិញម្តង មុនពេលក្រុមនារីកម្ពុជា ប៉ះ ថៃ សម្រាប់ការប្រកួតចុងក្រោយសន្សំពិន្ទុក្នុងពូល៕







អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់