Connect with us

កីឡា

អបអរសាទរ បាល់ទះ​កម្ពុជា​​បង្កើត​កំណត់​ត្រា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រលើកទី​២​ក្នុង​ស៊ីហ្គេម

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិកម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ឡើង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ក្នុង​កីឡា​ស៊ីហ្គេម​ជាលើក​ទី​២ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ដោយ​លទ្ធផល ៣-0 សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល A។

សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​លើក​ទី​២ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​យក​ឈ្នះ​ហ្វីលីពីន​ដោយ​លទ្ធផល ៣-០។​ ជ័យជម្នះ​ផ្តល់​ឲ្យកម្ពុជា​គ្រប់​គ្រាន់​ក្នុង​​ការ​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី​១​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិសិង្ហបុរី ដោយ​លទ្ធផល ៣-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ក្រុម​ហ្វីលីពីន​បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​ចាញ់​២​ប្រកួត​ជួប​គ្នា ហើយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ក៏​​បាន​ធ្លាក់​ក្នុង​ពូល​ដែរ​ពី​ការ​ចាញ់​២​លើក​ជាប់​គ្នា​​គឺ​ចាញ់​កម្ពុជា ៣-០ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា និង​ថ្ងៃ​ទី​៤ ខែ​ឧសភានេះ​ចាញ់​ឥណ្ឌូណេស៊ី ៣-០។

ការ​ប្រកួត​បន្ទាប់​​ ក្រុម​ឈ្នះ​ប៉ះ​ក្រុម​ឈ្នះ​គឺ​ឥណ្ឌូណេស៊ី និង​ម្ចាស់​ផ្ទះ​កម្ពុជា ដើម្បី​កាត់​សេចក្តី​ក្រុម​ណា​ឈរ​លើ​កំពូល​តារាង​ពូល A ហើយ​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​គឺ​សិង្ហបុរី​ប៉ះ​ហ្វីលីពីន​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​៣ ឬ​លេខ​៤​ក្នុង​ពូល។

នេះ​ជា​ការ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ទី​២ និង​ពីរ​លើក​ជាប់​គ្នា​សម្រាប់​ក្រុម​បាល់ទះ​កម្ពុជា បន្ទាប់​ពី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០២១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម