ជីវិតកម្សាន្ដ
Ice Preechaya តានតឹងខ្លាំង ក្រោយជាប់ពាក់ព័ន្ធនឹងព័ត៌មានថ្នាំពុល Cyanide
ម្ដាយរបស់តារាសម្ដែងស្រី Ice Preechaya បានបង្ហើបពីស្ថានភាពផ្លូវចិត្តរបស់កូនស្រីថានាងតានតឹងខ្លាំង បន្ទាប់ពីទទួលបានដំណឹងពីថ្នាំពុល Cyanide ថានាងជាប់ពាក់ព័ន្ធលើការបញ្ជាទិញពីប្រភពតែមួយជាមួយជនសង្ស័យ Am។

នៅថ្ងៃ ០៥ ឧសភា ម្ដាយរបស់ Ice បានប្រាប់ក្រុមសារព័ត៌មាន Nine Entertainment ថា កូនស្រីបានទទួលស្គាល់ថានាងពិតជាទិញសារធាតុ Cyanide ពិតមែន! ប៉ុន្តែពេលនេះបានប្រគល់វាឲ្យប៉ូលិសស៊ើបអង្កេតទាំងមិនទាន់ប្រើប្រាស់ទេ។ ប៉ុន្តែ ក្រោយពីមានព័ត៌មាននេះលេចឡើងមក កូនស្រីគាត់មានការតានតឹងខ្លាំងចំពោះបញ្ហាមួយនេះ។
លើសពីនេះ អ្នកស្រីក៏បានប្រាប់បន្ថែមទៀតថា មានទំព័រមួយបាននាំយករូបភាពរបស់ Ice និងម្តាយ រួមទាំងអតីតអ្នកគ្រប់គ្រងរបស់ Ice ពេលកំពុងដេកក្នុងមន្ទីរពេទ្យ ទៅកាន់សារព័ត៌មាន ខណៈម្តាយ Ice នឹងចាត់វិធានការតាមច្បាប់ជាក់ជាមិនខាន។
ដោយឡែក អគ្គស្នងការរងនគរបាលជាតិ បង្ហើបប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃចន្ទ ទី៨ ឧសភា នឹងចេញដីកាកោះហៅសាក្សីមកសួរចម្លើយ ហើយនឹងហៅតារាស្រី Ice Preechaya មកជួបប៉ូលិសនៅថ្ងៃទី១២ ឧសភា ខាងមុខនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice Preechaya តានតឹងខ្លាំង ក្រោយជាប់ពាក់ព័ន្ធនឹងព័ត៌មានថ្នាំពុល Cyanide
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


