ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសសហការជាមួយរុស្ស៊ី ដោះស្រាយវិបត្តិអ៊ុយក្រែន
ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែឧសភា ជាមួយសមភាគីរុស្ស៊ី Sergey Lavrov នៅក្នុងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយថា ភាគីចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីរួមចំណែកជាក់ស្តែង ដោះស្រាយវិបត្តិអ៊ុយក្រែន។

គេហទំព័ររបស់ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក Qin Gang ដែលនិយាយថា “ប្រទេសចិននឹងបន្តជួយ និងជំរុញកិច្ចចរចាសន្តិភាព។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកជាក់ស្តែង ដើម្បីដោះស្រាយវិបត្តិនយោបាយអ៊ុយក្រែន តាមរយៈទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី”។
ក្នុងជំនួបនោះ អ្នកការទូតកំពូលចិនក៏បាននិយាយដែរថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និង មូស្គូកាន់តែស្អិតរមួត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ។
អ្នកការទូតដដែលបន្ថែមថា “ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ”។
ស្របពេលជាមួយគ្នានោះដែរ ភាគីទាំងពីរបានអះអាងជាថ្មី នូវចេតនារបស់ខ្លួនក្នុងការកែលម្អការសម្របសម្រួលក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិសំខាន់ៗ និងទម្រង់នានាដូចជា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO), BRICS, ក្រុម G20 និងអង្គការសហប្រជាជាតិជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ចិន ថា ការពង្រីកខ្លួនរបស់ ណាតូ នៅអាស៊ី ចៀសមិនរួចទេ នឹងមានការ បំផ្លាញសន្តិភាពក្នុងតំបន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


