ព័ត៌មានអន្ដរជាតិ
ចិន ឲ្យបន្តប្រុងប្រយ័ត្ន ទោះ WHO ប្រកាសថា កូវីដ១៩ លែងជាគ្រោះអាសន្នពិភពលោក
មន្ត្រីសុខាភិបាលចិនកំពូលមួយរូបបាននិយាយថា ថ្វីបើអង្គការសុខភាពពិភពលោក (WHO) បានប្រកាសបញ្ចប់គ្រោះអាសន្នជាសកលសម្រាប់ជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែវីរុសនេះនៅតែបង្កគ្រោះថ្នាក់ ហើយប្រទេសចិននឹងបន្តតាមដានវា ថែមទាំងបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ផងដែរ។

WHO បានបញ្ចប់ស្ថានភាពអាសន្នកម្រិតខ្ពស់បំផុតរបស់ខ្លួនសម្រាប់ជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រទី៥ខែឧសភា ពោលគឺជាងបីឆ្នាំបន្ទាប់ពីការប្រកាសអាសន្ន ដោយនិយាយថា ប្រទេសនានាគួរតែគ្រប់គ្រងវីរុសនេះ រួមជាមួយនឹងជំងឺឆ្លងផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Liang Wannian ប្រធានក្រុមអ្នកជំនាញឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសចិន ក្រោមគណៈកម្មាធិការសុខភាពជាតិ បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋ CCTV ផ្សាយនៅថ្ងៃសៅរ៍ទី៦ខែឧសភាថា ការបញ្ចប់គ្រាអាសន្ននេះមិនមែនមានន័យថា ជំងឺកូវីដ១៩នឹងរលាយបាត់នោះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

យោងតាមលោក Liang, ប្រទេសចិននឹងបន្តតាមដានការបំប្លែងរបស់វីរុស ពង្រឹងការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមដែលមានហានិភ័យខ្ពស់ និងក្រុមសំខាន់ៗ ហើយសម្លឹងទៅរកការកែលម្អសមត្ថភាពព្យាបាលជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ចិនបានប្រកាន់ខ្ជាប់នូវការរឹតត្បិតចំពោះជំងឺកូវីដ១៩ជាយូរមកហើយ ទោះប្រទេសភាគច្រើនលើពិភពលោក បានចាប់ផ្តើមរស់នៅជាមួយវីរុស ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានចាប់ផ្តើមបោះបង់ចោលនូវគោលនយោបាយរឹតបន្តឹងរបស់ខ្លួននាចុងឆ្នាំ២០២២។
កាលពីខែកុម្ភៈ មេដឹកនាំកំពូលរបស់ចិនបានប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ និងបានអះអាងពីអត្រាអ្នកស្លាប់ទាបបំផុត បើធៀបនឹងប្រទេសផ្សេងលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


