ព័ត៌មានជាតិ
លោក ឈឿន ប៊ុណ្ណារ័ត្ន៖ មន្ត្រីវ័យក្មេងកម្ពុជាត្រូវតែពង្រឹងសមត្ថភាពឲ្យខ្លាំង ដើម្បីអនាគតប្រទេស
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក ឈឿន ប៊ុណ្ណារ័ត្ន បានថ្លែងជំរុញដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ត្រូវតែពង្រឹងសមត្ថភាពឲ្យខ្លាំងបន្ថែមទៀត ដើម្បីធានានូវអនាគតដ៏ប្រសើររបស់ប្រទេសជាតិ។

តាមរយៈឃ្លីបវីដេអូ ដែលចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល កាលពីសប្តាហ៍មុន លោក ឈឿន ប៊ុណ្ណារ័ត្ន បានថ្លែងថា៖ «ជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺការកែទម្រង់រស់ មិនកែទម្រង់ស្លាប់»។ លោកបានបន្តថា វិស័យមុខងារសាធារណៈ ជាឆ្អឹងខ្នងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានានូវការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយសក្តិសិទ្ធិភាព និងកំណើន។
ក្នុងន័យនេះ លោក ឈឿន ប៊ុណ្ណារ័ត្ន បានបញ្ជាក់ថា មន្ត្រីរាជការ បានដើរតួនាទីសំខាន់ណាស់ក្នុងការជួយកិច្ចការរាជរដ្ឋាភិបាល និងការចូលរួមចំណែកសម្រេចឲ្យបាននូវការកែទម្រង់សំខាន់ៗរបស់ប្រទេសជាតិ។ ជាមួយគ្នានេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ និងការធ្វើទំនើបកម្មស្ថាប័ន ក៏នឹងផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលបង្កើនល្បឿននៃការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជា ការពង្រឹងទៅលើវិស័យមុខងារសាធារណៈនេះឲ្យកាន់តែមានភាពល្អប្រសើរ ដើម្បីអាចនាំទៅដល់ការប្រកួតប្រជែងដ៏ស្រួចស្រាលរបស់បរិបទពិភពលោក។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក ឈឿន ប៊ុណ្ណារ័ត្ន។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការពង្រឹងវិស័យមុខងារសាធារណៈ គឺមិនត្រឹមតែជាការប្រកួតប្រជែងក្នុងប្រទេសនោះទេ តែជាការប្រកួតលើវិស័យមុខងារសាធារណៈជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជា ពិភពលោកទាំងមូល។ ដូច្នេះ លោកបានជំរុញដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជាត្រូវតែពង្រឹងសមត្ថភាពឲ្យខ្លាំង ឆ្លាតវៃ មោះមុត ដើម្បីធានាបានថា អនាគតរបស់កម្ពុជា នឹងអាចឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួនក្នុងការសម្រេចបានជាប្រទេសមួយដែលមានភាពជឿនលឿននៅលើពិភពលោក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


