Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករចិនដែលជាប់ក្នុងអណ្ដូងរ៉ែមាសសុំជំនួយជាបបរ ស សាច់ក្រក និងជ្រក់តាសក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កម្មករដែលជាប់នៅក្នុងអណ្តូងរ៉ែមាសរបស់ប្រទេសចិនអស់រយៈពេលជាង ១០ ថ្ងៃបានទទួលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងស្បៀងអាហារជាច្រើនរួមទាំងបង់រុំរបួស ភួយ និងបបរ ស ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បាននិយាយថា អ្នករុករករ៉ែបានស្នើសុំសាច់ក្រក ជ្រក់តាសក់ និងបបរ ស កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានសម្រេចថា ពួកគេមិនគួរបរិភោគអាហាររឹងៗដើម្បីយកកម្លាំងឡើងវិញនោះទេ ។

កម្មករសរុប ២២ នាក់ត្រូវបានជាប់នៅក្នុងអណ្តូងរ៉ែ Hushan ក្នុងខេត្ត Shandong បន្ទាប់ពីមានការផ្ទុះកាលពីថ្ងៃទី ១០ ខែមករា ខណៈ ១២ នាក់ក្នុងចំណោមពួកគេនៅរស់រានមានជីវិត ហើយក្នុងនោះ ៤ នាក់រងរបួស និងត្រូវបានយកចេញពីអណ្ដូងរ៉ែនោះផងដែរ ។

ទន្ទឹមនោះពួកគេ ១១ នាក់ដែលកំពុងធ្វើការនៅក្រោមដីជម្រៅជាង ៦០០ ម៉ែត្រមិនទាន់ត្រូវបានគេដឹងស្ថានភាពនោះទេ ហើយអ្នកជួយសង្គ្រោះអាចនិយាយជាមួយកម្មករទាំងនោះតាមរយៈទូរស័ព្ទមានខ្សែ និងសន្លឹកក្រដាស ។

មនុស្សជាង ៣០០ នាក់បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយការជីក និងគ្រឿងចក្រកំពុងស្ថិតនៅកន្លែងនោះ ប៉ុន្តែក្រុមការងារបានព្រមានថា វាពិតជាលំបាកខ្លាំងណាស់ក្នុងការនាំអ្នករុករករ៉ែចេញពីផ្លូវចូលរូង ។

រដ្ឋបាលសុវត្ថិភាពជាតិរបស់ប្រទេសចិនបានបញ្ជាឲ្យធ្វើអធិការកិច្ចទ្រង់ទ្រាយធំលើអណ្តូងរ៉ែធ្យូងថ្មរបស់ប្រទេសដែលនឹងបន្តរហូតដល់ចុងខែមីនា ។

មន្រ្តីរដ្ឋបាលបាននិយាយថាមានអណ្ដូងរ៉ែចំនួន ៣២,០០០ នៅក្នុងប្រទេសចិនភាគច្រើនប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ដែលហួសសម័យ ហើយមានការគ្រប់គ្រងសុវត្ថិភាពមិនល្អ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ចំនួនអ្នកស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិនកើនដល់ ២៣ នាក់

ចុចអាន ៖ កម្មករជាច្រើននាក់ស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម