សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលតំបន់ស្មុគស្មាញ ឃាត់ខ្លួនជនសង្ស័យ ១០ នាក់
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរដ្ឋបាលតំបន់ដែលស្មុគស្មាញ ឃាត់ខ្លួនជនសង្ស័យ ១០ នាក់ និងដកហូតសម្ភារៈកាច់សោ.ក ម៉ូតូមួយឈុត ដាវសាំម៉ូរ៉ៃមួយដើម កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នៅភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា តំបន់ខាងលើតែងតែមានក្រុមក្មេងទំនើងដើរចេញចូលយប់ព្រលប់មិនឈប់ និងតែងបាត់បង់សម្ភារៈទ្រព្យសម្បត្តិដែលមានតម្លៃ ទើបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះធ្វើរដ្ឋបាលក្នុងភូមិតំបន់ស្មុគស្មាញ។

ក្នុងនោះ ប្រទះឃើញក្រុមក្មេងទំនើងប្រពាក់ប្រពូនគ្នានៅបន្ទប់ជួល ខណៈត្រួតពិនិត្យបានរកឃើញសម្ភារៈសម្រាប់កាច់សោ.ក ម៉ូតូមួយឈុត និងដាវសាំម៉ូរ៉ៃមួយដើម ទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះ សរុបចំនួន ១០ នាក់។

ជនសង្ស័យក្រោយឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


