ជីវិតកម្សាន្ដ
ក្រោយជួបព្យុះភ្លៀងរឿងទិញថ្នាំពុល Cyanide តារាសម្ដែង Ice បង្ហោះសារលើកដំបូង
បន្ទាប់ពីជួបរឿងជាច្រើនក្នុងជីវិត ជាពិសេសទាក់ទងនឹងការបញ្ជាទិញថ្នាំពុល Cyanide តារាសម្ដែងស្រី Ice Preechaya ហាក់ទទួលយកមិនបាន រហូតយំនៅពេលសម្ភាសន៍ផ្ទាល់។ ក្រោយរឿងស្ងប់ស្ងាត់ នាងស្រាប់តែបង្ហោះសារមួយលើកដំបូងបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន។

តារាស្រី Ice បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងចំណងជើងថា “សូមអរគុណអ្នកគ្រប់គ្នាដែលបារម្ភ Ice អរគុណសម្រាប់ការលើកទឹកចិត្ត ការយោគយល់ និងក្តីស្រលាញ់ដែលផ្តល់ឲ្យ Ice អរគុណសំរាប់ការស្រលាញ់និងគាំទ្រ ស្រលាញ់អ្នកទាំងអស់គ្នា! អ្វីគ្រប់យ៉ាងនៅក្នុងជីវិត យើងមិនអាចដឹងថានឹងមានអ្វីកើតឡើង។ រស់នៅរាល់ថ្ងៃឲ្យបានពេញលេញ ទុកបទពិសោធន៍ទុកជាមេរៀន តស៊ូឡើង ហើយ Ice ដឹងថាអ្នកណានៅក្បែរយើង នៅថ្ងៃដែលយើងឈឺចាប់ ជួយសង្គ្រោះយើង ហើយឆ្លងកាត់វា” ។
យ៉ាងណាមិញ ក្រោយសារដែលតារាសម្ដែងរូបនេះបង្ហោះមិនបានប៉ុន្មានផង អ្នកលេងអ៊ីនធឺណិត និងមិត្តភក្តិក្នុងវិស័យកម្សាន្តបានផ្ញើការលើកទឹកចិត្តយ៉ាងច្រើនលើសលប់ ហើយពួកគេថានៅតែលើកទឹកចិត្តនិងឲ្យជាកម្លាំងចិត្តដល់ Ice ជានិច្ច មិនថានាងមានរឿងអ្វីនោះទេ៕

ប្រែស្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum Patchrapa បង្ហោះរូបចេញពីទឹកដីបារាំង ហ្វេនលាន់មាត់ថាសិចស៊ីយ៉ាងចាស់ដៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


