សេដ្ឋកិច្ច
ក្រសួងរតនាគារ អាមេរិក ព្រមានថា ប្រទេសនឹងអស់លុយនៅខែក្រោយ
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានប្រាប់មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាជាន់ទាបកាលពីថ្ងៃសុក្រថា អាមេរិកនឹងអស់លុយដើម្បីបង់ហិរញ្ញវត្ថុនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ។

លោកស្រី Yellen បានប្រាប់ប្រធានសភាលោក Kevin McCarthy ថា ឥឡូវនេះក្រសួងរតនាគារនឹងមិនមានធនធានគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះទេ ប្រសិនបើសភាមិនដំឡើង ឬព្យួរដែនកំណត់បំណុលត្រឹមថ្ងៃទី៥ ខែមិថុនា ហើយបើសភាបរាជ័យក្នុងការបង្កើនកម្រិតបំណុល វានឹងបង្កឲ្យមានការលំបាកធ្ងន់ធ្ងរដល់អាមេរិកទាំងមូល ធ្វើឲ្យប៉ះពាល់ដល់តំណែងដឹកនាំសកលរបស់ប្រទេស និងបង្កើតជាចម្ងល់ចំពោះសមត្ថភាពរបស់អាមេរិកជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden ធ្លាប់បានលើកឡើងជាយូរមកហើយថា សមាជិកសភាគួរតែបង្កើនដែនកំណត់បំណុលចំនួន ៣១.៤ ពាន់ពាន់លានដុល្លារតាមរយៈវិក័យប័ត្រផ្សេងៗ ប៉ុន្តែអ្នកសាធារណរដ្ឋដែលគ្រប់គ្រងក្នុងសភាមិនបានធ្វើដូច្នេះនោះទេ ។

ការពិតដែនកំណត់នៃកម្ចីប្រាក់ បានដល់ពេលកំណត់តាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែក្រសួងរតនាគារបានចាត់វិធានការដើម្បីធានាថា សហរដ្ឋអាមេរិកនៅតែបន្តបង់វិក្កយបត្ររបស់ខ្លួនបាន ។
លោកស្រី Yellen បន្ថែមថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទីភ្នាក់ងារនេះបានអនុវត្តការដោះដូរមូលបត្ររតនាគារដែលមានទឹកប្រាក់ចំនួន ២ ពាន់លានដុល្លាររវាងមូលនិធិសោធននិវត្តន៍ និងទីភ្នាក់ងារពិការភាពស៊ីវិល ក៏ដូចជាធនាគារហិរញ្ញវត្ថុសហព័ន្ធ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


