ព័ត៌មានអន្ដរជាតិ
ទីបំផុតលោក Biden និងប្រធានសភា អាមេរិក ឈានដល់កិច្ចព្រមព្រៀងដោះស្រាយកម្រិតបំណុល
បន្ទាប់ពីចរចាអស់ជាច្រើនសប្តាហ៍ ពេលនេះប្រធានសភាអាមេរិកលោក Kevin McCarthy បានបញ្ជាក់ថា សេតវិមាន និងសមាជិកសភាសាធារណរដ្ឋ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកម្រិតបំណុលនិងការចំណាយសរុបសម្រាប់រយៈពេល ២ ឆ្នាំ ។

លោក McCarthy បាននិយាយថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ លោកបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយប្រធានាធិបតីលោក Joe Biden ហើយក៏នឹងបញ្ចប់ការសរសេរសេចក្ដីព្រាងច្បាប់បំណុលក្នុងពេលឆាប់ៗនេះផងដែរ ។
កិច្ចព្រមព្រៀងជាគោលការណ៍នេះ នឹងលើកដែនកំណត់បំណុលសម្រាប់រយៈពេល ២ ឆ្នាំ ហើយកំណត់ការចំណាយដែលមិនពាក់ព័ន្ធ ដូចជាលើវិស័យការពារជាតិ រហូតដល់កម្រិតឆ្នាំសារពើពន្ធឆ្នាំ ២០២៤ និងបង្កើន ១ ភាគរយក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៥ ។

ក្រោយពីឈានដល់កិច្ចព្រមព្រៀងនេះហើយ ទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កំពុងដំណើរការលើច្បាប់មួយនេះ ហើយទាំងលោក Biden និង McCarthy បានបង្ហាញទំនុកចិត្តដូចគ្នាថា កិច្ចព្រមព្រៀងបំណុលអតិបរមា នឹងធ្លាក់ដល់ដៃសភាមុនកាលកំណត់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Biden បង្ហាញការជឿជាក់ថា ច្បាប់បំណុលនេះ នឹងត្រូវបានបោះឆ្នោតអនុម័តដោយសភាជាក់ជាមិនខាន ហើយលោកក៏នឹងបន្តពិភាក្សាជាមួយលោក McCarthy ទៀត ដើម្បីធ្វើឲ្យប្រាកដថា គ្រប់យ៉ាងត្រូវបានសម្រេចជោគជ័យ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ក្រសួងរតនាគារ អាមេរិក ព្រមានថា ប្រទេសនឹងអស់លុយនៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


