ព័ត៌មានអន្ដរជាតិ
អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ប្រាប់ឈ្មោះកោះដែលបក្សនឹងអនុវត្តគោលនយោបាយតាម
អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក Pita Limjaroenrat បានអះអាងថា គោលនយោបាយមួយចំនួនរបស់គណបក្សចលនាឆ្ពោះទៅមុខ និងដៃគូចម្រុះ គឺទទួលបានការបំផុសគំនិតពីកោះតៃវ៉ាន់ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានចិន CNA, លោក Pita បានលើកឡើងថា គោលនយោបាយភាគច្រើនរបស់ក្រុមចម្រុះ គឺផ្អែកលើបទពិសោធន៍របស់តៃវ៉ាន់ដែលធ្លាប់អនុវត្តរួចហើយ ជាពិសេសគឺសមភាពអាពាហ៍ពិពាហ៍ភេទដូចគ្នា ។
លោក Pita បាននិយាយថា សមភាពអាពាហ៍ពិពាហ៍ គឺជាបញ្ហាមួយដែលគណបក្សរបស់គាត់អាចនឹងធ្វើតាមតៃវ៉ាន់ បន្ទាប់ពីកោះមួយនេះបានក្លាយជាកន្លែងដំបូងគេនៅអាស៊ី ដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ក្នុងឆ្នាំ ២០១៩ ។

ទន្ទឹមនោះ ប្រទេសថៃក៏អាចរៀនសូត្រពីការលើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អរបស់តៃវ៉ាន់ផងដែរ ដូចជាការប្រើប្រាស់វេទិកាឌីជីថល ដើម្បីធ្វើឲ្យព័ត៌មានរបស់រដ្ឋាភិបាលអាចចូលប្រើប្រាស់បានកាន់តែច្រើន ។
ដោយឡែកនៅពេលដែលអ្នកសារព័ត៌មានសួរនាំអំពីគោលនយោបាយការបរទេសនាពេលអនាគតវិញ, លោក Pitaបានប្រាប់សារព័ត៌មាន CNA ថា វាត្រូវតែជាគោលនយោបាយ “ការទូតផ្អែកលើច្បាប់” ក្នុងគោលបំណង ស្ថិរភាពនៅអាស៊ី និងពិភពលោកទាំងមូល ។

គួរបញ្ជាក់ថា ក្រៅពីគោលនយោបាយសមភាពអាពាហ៍ពិពាហ៍ភេទដូចគ្នា គណបក្សចលនាឆ្ពោះទៅមុខក៏បានដាក់ចេញគោលនយោបាយមួយចំនួនទៀតផងដែរ ដូចជា នាំប្រទេសថៃទៅរកលទ្ធិប្រជាធិបតេយ្យ, ប្រឆាំងរបបយោធានិយម, សមភាពសេដ្ឋកិច្ច, លុបចោលការកេនប្រជាពលរដ្ឋចូលបម្រើយោធា, ការស្វែងរកប្រជាមតិទាក់ទងនឹងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកំណែទម្រង់របបរាជានិយមជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ មេដឹកនាំគណបក្សចម្រុះ ថៃ បង្ហាញបេក្ខភាពស័ក្តិសមជាប្រធានសភា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


