ជីវិតកម្សាន្ដ
Kratae ឆ្លើយតបជុំវិញពាក្យរិះគន់ថា នាងរហន់រៀបការពេក
ក្រោយប្រកាសចូលរោងជ័យក្នុងរយៈពេល ២ឆ្នាំខាងមុខ ទស្សនិកជនមួយចំនួនធ្វើការរិះគន់ Kratae Rsiam ធ្ងន់ៗថា នាងរហន់រៀបការពេក ទាំងដែលស្គាល់គ្នាមិនបានប៉ុន្មាន។ ការលើកឡើងនូវមតិអវិជ្ជមានបែបនេះ ព្រោះតែគ្មានននរណាដឹងនោះទេថា Kratae មានមិត្តប្រុសតាំងពីពេលណា ឬជានរណាឡើយ សុខៗស្រាប់តែប្រកាសរៀបការតែម្ដង។

ជុំវិញមតិរិះរបស់ Hater តារាចម្រៀងវ័យ ៣៥ឆ្នាំរូបនេះ បានចេញមុខផ្ដល់បទសម្ភាសន៍ និងបកស្រាយយ៉ាងច្បាស់អំពីទំនាក់ទំនងរបស់នាង និងអនាគតស្វាមី។ ប្រាប់នៅក្នុងបទសម្ភាសន៍កម្មវិធី WOODY FM តារាចម្រៀងរូបនេះថា តាមពិតទៅខ្លួននិងមិត្តប្រុស បានទាក់ទងគ្នាអស់រយៈពេល ១០ឆ្នាំមកហើយ ហើយនាងនិងគាត់បានរួមរស់ជាមួយគ្នាជាយូរមកហើយដែរ។ តារាស្រីសិចស៊ីរូបនេះបន្ថែម រយៈពេល ១០ឆ្នាំមកនេះ គួរជាពេលសមល្មមអាចយល់ចិត្តគ្នា និងអាចរៀបការសាងគ្រួសារជាមួយគ្នាបានហើយ។


Kratae បញ្ជាក់ទៀតថា កន្លងមកគាត់តែងនៅពីក្រោយភាពជោគជ័យរបស់នាង មិនថាការរកស៊ី ឬអាជីពសិល្បៈឡើយ។ សម្រាប់នាង ពីរឆ្នាំទៀតរៀបការ ជាពេលសមរម្យបំផុត ព្រោះនាងក៏មានវ័យចំណាស់ដែរហើយ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ Kratae មិនទាន់បង្ហាញមុខគូស្នេហ៍ជាសាធារណៈនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាចម្រៀង Kratae ប្រាប់ថា ចង់រៀបការនៅអាយុ ៣៧ឆ្នាំ
ចុចអាន៖ Kratae ថា មិនខ្វល់អ្នករិះគន់នោះទេ នាងខ្វល់តែរកលុយចិញ្ចឹមខ្លួនឯង និងគ្រួសារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


