ព័ត៌មានជាតិ
មកចាប់អារម្មណ៍គម្រោងអភិវឌ្ឍធំៗទាំង ៥ នៅក្រុងកំពត
ក្រុងកំពតមានគម្រោងអភិវឌ្ឍធំៗចំនួន ៥ សម្រាប់បម្រើប្រយោជន៍សាធារណៈ និងដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានឲ្យកម្ពុជាថ្មីដឹងថា ខណៈដែលក្រុងកំពតត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ មានគម្រោងធំៗជាច្រើនកំពុងដំណើរការ ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកសោភណភាពក្រុងជាប់សមុទ្រនេះ។
លោកបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពតបានស្ថាបនាស្ទើររួចរាល់ ១០០% ហើយគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងនេះជាផ្នែកមួយនៃគម្រោងការអភិវឌ្ឍន៍ក្រុងរបៀង ២ របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB)។

ដោយឡែកគម្រោងសាងសង់ទីលានចាក់សំរាមក៏បានបញ្ចប់ ដែលគ្រោងធ្វើពិធីប្រគល់ទទួលនៅថ្ងៃ ៣០ ឧសភានេះ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកបន្តថា រដ្ឋបាលខេត្តក៏បានកំពុងអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈតាមដងព្រែកកំពត ឬព្រែកកំពង់បាយចំនួន ៣ ទីតាំងធំៗ។ ទីមួយនៅចន្លោះពីស្ពានថ្មថ្មីមកស្ពានរទេះភ្លើង និងមួយទៀតពីស្ពានថ្មថ្មីទៅស្ពានឥន្ទធនូចាស់ និងក៏កំពុងកែលម្អស្ថាបនាឆ្នេរប្រវែងជាង ២០០០ ម៉ែត្រ នៅតំបន់កោះស្មៅ ដែលបច្ចុប្បន្នមានពលរដ្ឋនិងភ្ញៀវទេសចរបានទៅលេងយ៉ាងច្រើនកុះករ។


បើតាមលោក ឃុត ឧសភា ទិសដៅទៅមុខអាជ្ញាធរខេត្តនឹងបង្កើតឆ្នេរកម្សាន្តឲ្យបានច្រើនបន្ថែមទៀត សម្រាប់ពលរដ្ឋក្នុងខេត្តផង ក៏ដូចជាបម្រើដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងខេត្តកំពត។
លោក ឃុត ឧសភាបានបញ្ជាក់ថា កន្លងទៅភ្ញៀវទេសចរមកខេត្តកំពតមិនបានទៅលេងសមុទ្រទេ ដោយសារខេត្តមិនមានឆ្នេរ ហេតុនេះទើបថ្នាក់ដឹកនាំខេត្តបានប្ដេជ្ញារៀបចំកែលម្អឆ្នេរកម្សាន្តសម្រាប់បម្រើដល់ភ្ញៀវទេសចរ។
ខេត្តកំពតស្ថិតនៅក្នុងចំណោមខេត្ត ៤ ជាតារារះនៃទិសនីរតីដែលមាន ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។ ខេត្តជាប់សមុទ្រនេះត្រូវបានរាជរដ្ឋាភិបាលកំណត់ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ»។ ថ្មីៗនេះខេត្តកំពតទទួលបានសមិទ្ធផលថ្មីៗ ដូចជាការស្ថាបនាកំណាត់ផ្លូវជាតិលេខ ៣ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅតម្លៃជាង ១៥០០ លានដុល្លារ រួមទាំងគម្រោងអភិវឌ្ឍផ្សេងៗទៀតជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


